ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្សព្វផ្សាយស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក្រោមប្រធានបទ“ដំណើរថ្មី វាសនារួម”នៅក្រុង Zanzibar
2022-10-30 16:30:26cri
Share with:

ថ្ងៃទី ២៦ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសហការរួមជាមួយអគ្គកុងស៊ុលចិនប្រចាំនៅក្រុង Zanzibar និងក្រសួងព័ត៌មាន Zanzibar  ប្រទេសតង់ហ្សានី បានបានរៀបចំធ្វើសកម្មភាពផ្សព្វផ្សាយស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០  "ដំណើរថ្មី វាសនារួម"នៅក្រុង Zanzibar

លោកស្រី Fatma Hamad Rajab លេខាធិការអចិន្ត្រៃយ៍នៃក្រសួងព័ត៌មាន យុវជន វប្បធម៌និងកីឡានៃរដ្ឋាភិបាលបដិវត្តន៍ Zanzibar បានវាយតម្លៃខ្ពង់ចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់បក្សកុម្មុយនីស្តចិនដែល ដឹកកនាំប្រជាជនចិនបានទទួលការសរសើរនិងសម្តែងការថ្លែងអំណូរគុណចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនផ្សព្វផ្សាយស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក្នុងពេលឆាប់ៗ ។ លោកស្រីបានថ្លែងថា សកម្មភាពលើកនេះនឹងជួយប្រព័ន្ធសារព័ត៌មាន Zanzibar ឱ្យយល់ដឹងអំពីទស្សនវិជ្ជានិងយុទ្ធសាស្ត្រអភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិនបានទាន់ពេលវេលា និងបង្កើតឱកាសដ៏ល្អដល់ប្រព័ន្ធសារព័ត៌មាន Zanzibar ក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងប្រទេសចិនឱ្យបានត្រឹមត្រូវនិងជំរុញការផ្លាស់ប្តូរមេត្រីភាពនិងកិច្ចសហប្រតិបត្តិការរវាង Zanzibar និងចិនលើគ្រប់វិស័យ ៕




អ្នកបកប្រែ:王幸
ប្លុកពិសេស