ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនអំពាវនាវឱ្យសាមីភាគីពាក់ព័ន្ធឆ្លើយតបតម្រុយព័ត៌មានអំពីសកម្មភាពជីវយោធាដែលរុស្ស៊ីបានប្រកាស
2022-10-29 11:50:34cri
Share with:

ថ្ងៃទី២៧ ខែតុលា តបតាមតម្រូវការរបស់រុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានពិនិត្យពិភាក្សាអំពីសកម្មភាពជីវយោធារបស់អ៊ុយក្រែន។លោកGengShuangតំណាងរងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា តម្រុយព័ត៌មានអំពីសកម្មភាពជីវយោធាដែលរុស្ស៊ីបានប្រកាស គួរតែទទួលបានការឆ្លើយតបមានលក្ខណៈសំដៅនៃភាគីមានពាក់ព័ន្ធនានា។

លោកGengShuangបានលើកឡើងថា ភាគីចិនអំពាវនាវឱ្យសាមីភាគីពាក់ព័ន្ធអនុវត្តយ៉ាងប្រាកដប្រជានូវកាតព្វកិច្ចនៃប្រទេសហត្ថលេខីនៃ«អនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ» ហើយបកស្រាយដោយគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅស្តីពីបញ្ហាមួយចំនួនដែលភាគីរុស្ស៊ីបានលើកឡើង។តបតាមតម្រូវការរបស់រុស្ស៊ី ប្រទេសហត្ថលេខីនៃ«អនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ»បានបើកធ្វើកិច្ចប្រជុំពិគ្រោះពិភាក្សាជាផ្លូវការអំពីរឿងនេះនៅខែកញ្ញា ឆ្នាំ២០២២។អ្វីដែលគួរឱ្យសោស្តាយនោះគឺ ភាគីពាក់ព័ន្ធមិនពន្យល់និងបកស្រាយយ៉ាងពេញលេញចំពោះបញ្ហាដែលរុស្ស៊ីបានលើកឡើង។សហគមន៍អន្តរជាតិអាចគិតពិចារណាពីការជំរុញឱ្យដោះស្រាយបញ្ហាយោងតាមមាត្រាទី៦អនុសញ្ញា។

លោកGengShuangបន្តទៀតថា ភាគីចិនអំពាវនាវម្តងទៀតឱ្យ ភាគីនានាចាត់ទុកកិច្ចប្រជុំពិនិត្យពិភាក្សាលើកទី៩អំពី«អនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ»ដែលនឹងបើកធ្វើនៅចុងខែវិច្ឆិកាខាងមុខជាកាលានុវត្តភាព ជំរុញឱ្យបង្កើតយន្តការត្រួតពិនិ្យពហុភាគី ដើម្បីលើកឡើងកម្រិតសន្តិសុខជីវសាស្ត្រសកល៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស