ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ អំពើហិង្សាដោយកាំភ្លើងបង្ហាញឱយឃើញពីកង្វះខាតនៃរបបនយោបាយរបស់អាមេរិក
2022-10-29 15:07:38cri
Share with:

      “ពេលភ្ងាក់ពីគេងរៀងរាល់ថ្ងៃ    ពួកឳពុកម្តាយសុទ្ធតែបួងសួងថា  កូនរបស់ពួកគេមិនជួបប្រទះរឿងបាញ់ប្រហារទេ  ហើយសាលារៀនរបស់កូនក៏មិនមានករណីបាញ់ប្រហារនោះដែរ ។ សមាជិករដ្ឋសភារបស់អាមេរិកមួយរូបបានពិពណ៌នាយ៉ាងដូច្នោះអំពីស្រមោលខ្មៅខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររបស់ជនជាតិអាមេរិកដែលបណ្តាលមកពីអំពើហិង្សា។

       យោងតាមទិន្នន័យថ្មីបំផុតនៃ“ឃ្លាំងទិន្នន័យអំពីការបាញ់ប្រហារនៅសាលារៀន K-១២  ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញរបស់អាមេរិក បានបង្ហាញឱ្យឃើញថា   បច្ចុប្បន្ននេះនៅសល់រយៈពេលជាងពីរខែទៀតក៏បានដល់ចុងឆ្នាំ២០២២ហើយ  ប៉ុន្តែគិតរហូតដល់ពេលនេះ  ក្នុងឆ្នាំនេះអាមេរិកបានកើតមានករណីបាញ់ប្រហារនៅសាលារៀនចំនួន២៦០លើកហើយ  ដោយបានបំបែកកំណត់ត្រាកថ្មី ពោលគឺកើតមានករណីបាញ់ប្រហារនៅសាលារៀនច្រើនបំផុតក្នុងមួយឆ្នាំ ។ ត្រឹមតែក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក៏កើតមានករណីបាញ់ប្រហារជាច្រើនលើកដែរ   ជាពិសេសគឺករណីបាញ់ប្រហារដែលកើតឡើងនៅវិទ្យាល័យមួយនៃទីក្រុងSaint Louisរដ្ឋMissouriកាលពីថ្ងៃទី២៤ខែតុលា ក៏បានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់ទៀតរងរបួស ក្នុងនោះបូករួមទាំងជនជាប់សង្ស័យផងដែរ ។

        តាមស្ថិតិនៃគេហទំព័រ "បណ្ណសារអំពើហិង្សាដោយកាំភ្លើង"របស់អាមេរិកបង្ហាញឱ្យឃើញថា  គិតរហូតដល់ថ្ងៃទី២៧ខែតុលា តាមម៉ោងក្នុងតំបន់  ក្នុងឆ្នាំ២០២២  នៅទូទាំងអាមេរិកមានកុមារនិងក្មេងជំទង់ចំនួន១ពាន់៣រយ៧៩នាក់ត្រូវបានបាញ់សម្លាប់ដោយកាំភ្លើង   និង៣ពាន់៦រយ៨៧នាក់ទៀតបានរងរបួស ។ នៅប្រទេសអាមេរិក   ផលប៉ះពាល់បណ្តាលមកពីអំពើហិង្សាដោយកាំភ្លើងចំពោះសុខាភាពផ្លូវចិត្តរបស់យុវជន មានភាពធ្ងន់ធ្ងរហួសពីការប៉ាន់ស្មានដែរ  ។   បច្ចុប្បន្ននេះ  សមាមាត្ររងជំងឺថប់បារម្ភ  និងជំងឺធ្លាក់ទឹកចិត្តរបស់ក្មេងជំទង់អាមេរិក  បាននិងកំពុងកើនឡើងឥតឈប់ឈរ    ហើយសិស្សមួយចំនួនផ្តោតសំខាន់និងព្រួយបារម្ភចំពោះអំពើហិង្សាដោយកាំភ្លើង ហួសពីការសិក្សារបស់ពួកគេយ៉ាងខ្លាំង ។

      ប្រឈបមុខនឹងករណីបាញ់ប្រហារដែលកើតឡើងឥតឈប់ឈរនៅអាមេរិក   មនុស្សជាច្រើនសុទ្ធតែឆ្ងល់ថា  រដ្ឋាភិបាលអាមេរិកតែងតែសងសឹកយ៉ាងខ្លាំងក្លាដោយសារការស្លាប់របស់ទាហានម្នាក់នៅសមរភូមិ  ហើយបានឃោសនាបំប៉ោងអ្វីដែលហៅថា"ជីវិតមនុស្សមានតម្លៃថ្លៃ"  ប៉ុន្តែហេតុអ្វីបានជាវាព្រងើយកណ្តើយចំពោះកុមារនិងក្មេងជំទង់អាមេរិកម្នាក់ហើយម្នាក់ទៀតដែលត្រូវបាញ់សម្លាប់ដោយកាំភ្លើង  ហេតុអ្វីបានជា"ជីវិតរបស់កុមារនិងក្មេងជំទង់មានតម្លៃថោក"?

     តាមពិត  មូលហេតុនេះត្រូវនិយាយពីកង្វះខាតនៃរបបនយោបាយរបស់អាមេរិក ។ បច្ចុប្បន្ននេះ មូលហេតុដែលអាមេរិកពិបាកដោះស្រាយបញ្ហាមិនអាចគ្រប់គ្រងអំពើហឹង្សាដោយកាំភ្លើង   មិនត្រឹមតែដោយមកពីការកំណត់នៃវិសោធនកម្មទីពីររបស់រដ្ឋធម្មនុញ្ញអាមេរិកស្តីពីសិទ្ធិកាន់កាំភ្លើង   ពិបាកនឹងរង្គោះរង្គើប៉ុណ្ណោះទេ   ថែមទាំងក៏ដោយសារ“នយោបាយវេតូ”របស់បក្សទាំងពីរអាមេរិកផងដែរ។   ទន្ទឹមនឹងនេះ  ការបញ្ចុះបញ្ចូលនៃក្រុមផលប្រយោជន៍   ដូចជាសមាគមកាំភ្លើងជាតិអាមេរិកក៏បានដើរតួនាទីដ៏សំខាន់ផងដែរ។

      និយាយចំពោះអ្នកនយោបាយអាមេរិក   ការដោះស្រាយបញ្ហាអំពើហិង្សាដោយកាំភ្លើងចាំបាច់ត្រូវតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើប្រជាជន   និងត្រឡប់ទៅរកគោលបំណងដើមនៃការបំពេញតាមតម្រូវការរបស់ប្រជាជន  និងកំណត់គោលនយោបាយសមហេតុផល។   ប៉ុន្តែពួកគេគិតតែផលប្រយោជន៍នយោបាយរបស់ខ្លួនពេញមួយថ្ងៃ   មានតែនិយាយតាមតែមាត់ តែគ្មានការអនុវត្តជាក់ស្តែងនោះទេ។

      ប្រសិនបើកង្វះខាតនៃរបបនយោបាយរបស់អាមេរិកមិនអាចត្រូវបានបំពេញបន្ថែម  ប្រសិនបើអំណាចនយោបាយអាមេរិកត្រូវកាន់កាប់ដោយពួកអាត្មានិយមជាប់រហូត  ហើយប្រសិនបើក្រុមផលប្រយោជន៍ដែលលក់កាំភ្លើងផងនិងលក់អាវក្រោះផង   តែងតែប្រព្រឹតិ្តទៅដោយរលូន    នោះប្រជាជនអាមេរិកនឹងមិនអាចគេចផុតពីស្រមោលខ្មៅនៃអំពើហិង្សាដោយកាំភ្លើងបានទេ ហើយត្រូវបង់ថ្លៃដោយជីវិតរបស់ពួកគេ



អ្នកបកប្រែ:冯辉
ប្លុកពិសេស