ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#យកបទសម្ភាសន៍ជាមួយលោក Thongloun Sisoulith ប្រធានរដ្ឋឡាវ#"ប្រទេសចិនបានក្លាយជាសសរទ្រូងក្នុងការគាំពារសន្តិភាពនិងស្ថិរភាពរបស់ពិភពលោក"
2022-10-29 09:57:10cri
Share with:

នាពេលថ្មីៗកន្លងទៅនេះ លោក Thongloun Sisoulith ប្រធានរដ្ឋឡាវបានផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មានអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថ្លែងអំពីចំណាប់អារម្មណ៍ចំពោះប្រទេសចិន និងសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ លោកបានលើកឡើងថា អ្វីដែលធ្វើឱ្យលោកមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅបំផុត គឺ បម្រែបម្រួលយ៉ាងខ្លាំងដែលបាននិងកំពុងកើតមាននៅក្នុងប្រទេសចិន ។ ទីមួយគឺការអភិវឌ្ឍដោយនឹងនរលើវិស័យសេដ្ឋកិច្ច ទីពីរគឺប្រទេសចិនមានសុខសន្តិភាព ទីបីគឺការលើកលម្ពស់យ៉ាងខ្លាំងនៃឋានៈអន្តរជាតិរបស់ចិន ព្រមទាំងតួនាទីរបស់ចិនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ។ ហេតុនេះហើយ បានជាបចុប្បន្ននេះ ប្រទេសចិនបានក្លាយជាសសរទ្រូងក្នុងការគាំពារសន្តិភាពនិងស្ថិរភាពរបស់ពិភពលោក ។

លោក Thongloun Sisoulith បានលើកឡើងទៀតថា លោកចង់តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនផ្តាំផ្ញើការយកចិត្តទុកដាក់យ៉ាងដិតដល់របស់ប្រជាជនឡាវចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ហើយរំពឹងទុកការបើកធ្វើនៃសមាជបក្សលើកទី២០របស់បក្សកុម្មុយនីស្តចិន ដែលជាគណបក្សមិត្តភក្តិរបស់ពួកយើង ព្រមនិងទន្ទឹមរង់ចាំសមិទ្ធផលជាផ្លែផ្កានៃសមាជលើកនេះ ។ ពីព្រោះការបើកសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ចំពេលស្ថានការណ៍ពិភពលោកនិងក្នុងតំបន់មានភាពស្មុគស្មាញនិងប្រែប្រួលយ៉ាងខ្លាំង ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ ប្រទេសចិនមានសុខសន្តិភាព ហើយប្រជាជន ចិនមានជីវភាពរស់នៅប្រកបដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយ ។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនជាស្នូល ប្រទេសចិនកំពុងវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយភាពរឹងមាំនិងស្ថិរភាព ។ យើងជឿជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ពិតជានឹងទទួលបានសមិទ្ធផលសំខាន់ៗជាក់ជាមិនខានដែលមានអំណោយផលដល់ប្រជាជនចិនទាំងមូល ។ សមិទ្ធផលទាំងនេះនឹងក្លាយជាកម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីជំរុញការសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទី ២ និងកសាងសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស