ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Anyang ខេត្ត Henan ប្រទេសចិន
2022-10-29 14:27:04cri
Share with:

ព្រឹកថ្ងៃទី ២៨ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះត្រួតពិនិត្យការងារនៅសារមន្ទីររំលឹកប្រឡាយទឹក Hongqiqu ក្រុង Anyang ខេត្ត Henan ប្រទេសចិន។ លោកបានលើកឡើងថា សារមន្ទីររំលឹកប្រឡាយទឹក Hongqiqu គឺជាវិមានរំលឹក ត្រូវយកស្មារតីប្រឡាយទឹក Hongqiqu ទៅអប់រំប្រជាជន ជាពិសេសយុវជនវ័យក្មេងទាំងឡាយ។ បើគ្មានការខិតខំតស៊ូ និងការលះបង់ញើសឈាមរហូតដល់អាយុជីវិតរបស់មនុស្សជំនាន់ចាស់ នោះក៏គ្មានជីវភាពរស់នៅដ៏សុភមង្គលសព្វថ្ងៃនេះដែរ យើងត្រូវតែចងចាំពួកគេជានិច្ច ។ ក្រោយមក លោក Xi Jinping បានត្រួតពិនិត្យការដំណើរការនៃទ្វារបែកចែកទឹកនៃប្រឡាយទឹក Hongqiqu ហើយស្វែងយល់អំពីតួនាទីដ៏សំខាន់នៃទ្វារបែងចែកទឹកក្នុងការផ្ទេរទឹក ប្រព័ន្ធធារាសាស្រ្តនិងការកែលម្អបរិស្ថានអេកូឡូស៊ីជាដើម ។

រសៀលថ្ងៃទី ២៨ ខែតុលា លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅសារមន្ទីរទីសំណល់ Yin ដែលស្ថិតនៅច្រាំងខាងជើងនិងខាងត្បូងនៃទន្លេ Huanhe ភាគពាយ័ព្យជាយក្រុង Anyang ។ ទីសំណល់ Yin ជាទីសំណល់នៃរាជធានីដំបូងគេក្នុងចុងរាជវង្ស Shang ដែលមានឯកសារយោងនិងត្រូវបាននបញ្ជាក់ដោយការជីកកកាយខខាងបុរាណវិទ្យាក្នុងប្រវត្តិសាស្ត្រចិន។ លោក Xi Jinping បានដើរចូលក្នុងសារមន្ទីរទីសំណល់ Yin សង្កេតមើលដោយប្រុងប្រយ័ត្ននូវវត្ថុបុរាណដែលត្រូវបានជីកកកាយចេញ ដូចជាគ្រឿងសំរិទ្ធ គ្រឿងត្បូងថ្មយក់ សិលាចារិកឆ្អឹង Oracle ជាដើម ។ បន្ទាប់មក លោក Xi Jinping បានអញ្ជើញទៅដល់សាលតាំងពិព័រណ៌រណ្តៅបញ្ចុះរទេះសេះ ដើម្បីពិនិត្យមើលសំណាកយានជំនិះសត្វនិងសំណល់ដងផ្លូវនៃរាជវង្ស Shang ។ លោកបានលើកឡើងថា ត្រូវបន្តយកចិត្តទុកដាក់និងពង្រឹងការងារបុរាណវិទ្យា បន្តធ្វើឱ្យស៊ីជម្រៅនូវគម្រោងរុករកប្រភពដើមនៃអរិយធម៌ចិន ត្រូវបន្តវេនឱ្យបានកាន់តែល្អនូវវប្បធម៌ប្រពៃណីចិនតាមរយៈការងារជីកកកាយវត្ថុបុរាណនិងការងារសិក្សាស្រាវជ្រាវនិងអភិរក្សវត្ថុបុរាណ ៕



អ្នកបកប្រែ:王幸
ប្លុកពិសេស