ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានគូសបញ្ជាក់ក្នុងដំណើរចុះត្រួតពិនិត្យការងារពីការជំរុញការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវទំនើបកម្មវិស័យកសិកម្មនិងជនបទ
2022-10-29 12:01:59cri
Share with:

      ថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធារដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Yan’an ខេត្តShaanxi និងAnyangខេត្ត Henan  លោកបានគូសបញ្ជាក់ថា ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ភារកិច្ចពិបាកបំផុតនិងធ្ងន់បំផុតនៅតែ ស្ថិតនៅជនបទ។ ត្រូវរៀនសូត្រនិងអនុវត្តដោយគ្រប់សព្វនូវស្មារតីនៃសមាជកបក្សកុម្មុយនីស្តចិនលើកទី ២០ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍជនបទជាអាទិភាព ពង្រីកស្មារតី Yan’an និងស្មារតីប្រឡាយទឺក Hongqi ពង្រឹងនិងពង្រីកសមិទ្ធផលនៃយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារនិងអភិវឌ្ឍជនបទ ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវទំនើបកម្មវិស័យកសិកម្មនិងជនបទ។

      ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា លោក Xi Jinping បានចុះទៅដល់ជនបទ សាលារៀន មូលដ្ឋានអប់រំពណ៌ក្រហមនិងអង្គភាពអភិរក្សវត្ថុបុររាណជាដើមនៃក្រុងក្រុងYan’an ខេត្ត Shaanxi និង Anyang ខេត្ត Henan ប្រទេសចិនដើម្បីធ្វើការត្រួតពិនិត្យការងារ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស