ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi បានជួបសន្ទនាជាមួយលោក Nicholas Burns ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិន
2022-10-29 11:51:26cri
Share with:

     ថ្ងៃទី២៨ ខែតុលា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាជាមួយលោក Nicholas Burns ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិន។

       លោក Wang Yi បានណែនាំអំពីសមិទ្ធផលនិងអត្ថន័យសំខាន់នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ 

       លោក Wang Yi បានថ្លែងថា   ទំនាក់ទំនងចិននិងអាមេរិកស្ថិតនៅកាលៈទេសៈដ៏គន្លឹះ។  លោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងថា ចិននិងអាមេរិកត្រូវគោរពគ្នា រួមរស់គ្នាដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ    នេះជាគោលការណ៍មូលដ្ឋានរបស់ប្រទេសចិនសម្រាប់អភិវឌ្ឍទំនាក់ទំនងជាមួយអាមេរិក។ ចិននិងអាមេរិកមិនអាចកែប្រែគ្នាទៅវិញទៅមកបានទេ។ ភាគីអាមេរិកសូមកុំប៉ុនប៉ុងប្រាស្រ័យទាក់ទងជាមួយចិនតាមរយៈឋានៈនិងអំណាច  កុំចង់តែកៀកសង្កត់លើប្រទេសចិន។

       លោក Nicholas Burns បានថ្លែងថា ភាគីអាមេរិកមានឆន្ទៈបង្កើនការទាក់ទងគ្នាជាមួយភាគីចិន រួមគ្នាគ្រប់គ្រងការខ្វែងយោបល់ ដើម្បីជំរុញការធ្វើកិច្ចសហប្រតិបត្តិការ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស