ប្រទេសចិនបង្ហោះផ្កាយរណបពិសោធលេខ 20 C តាមរយៈរ៉ុក្កែតដឹកជញ្ជូន CZ-2D ដោយជោគជ័យ
2022-10-29 14:29:01cri
Share with:
នៅវេលាម៉ោង ៩ និង ១ នាទី ព្រឹកថ្ងៃទី ២៩ ខែតុលា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបពិសោធនលេខ 20 C តាមរយៈរ៉ុក្កែតដឹកជញ្ជូន CZ-2D ដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបក្រុម Jiuquan ហើយផ្កាយរណបបានចូលទៅក្នុងគន្លងតារាវិថីតាមការគ្រោងទុកដោយរលូន ភារកិច្ចបាញ់បង្ហោះទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ។
ផ្កាយរណបពិសោធន៍លេខ 20 C ត្រូវបានប្រើជាចម្បងលើវិស័យធ្វើតេស្តនិងផ្ទៀងផ្ទាត់នៅលើគន្លងនៃបច្ចេកវិទ្យាថ្មីៗ ដូចជាការត្រួតពិនិត្យបរិស្ថានអវកាស ។
នេះគឺជាការហោះហើរលើកទី ៤៤៥ នៃរ៉ុក្កែតដឹកជញ្ជូនស៊េរី Changzheng៕