ពេលថ្មីៗនេះក្រសួងការពារជាតិអាមេរិកបានដាក់ចេញរបាយការណ៍ស្តីពីការ
ពិនិត្យនុយសភាពក្លេអ៊ែរឆ្នាំ២០២២(NPR)។លោកWang Wenbinអ្នកនាំពាក្យ
ក្រសួងការបរទេសចិនបានថ្លែងចំពោះការនេះក្នុងសន្និសីទការសែតប្រចាំថ្ងៃនាថ្ងៃទី២៨ខែតុលាឆ្នាំ២០២២ថារបាការណ៍នេះបានឃោសនាបំប៉ោងចំពោះការប្រកួត
ប្រជែងរវាងមហាអំណាចការបដិបក្ខក្រុមយកសព្វាវុធនុយក្លេអ៊ែរជា
ឧបករណ៍សម្រាប់ជំរុញគោលដៅភូមិសាស្រ្តនយោបាយដែលបានធ្វើដំណើរ
បញ្រ្ចាសទិសជាមួយសេចក្តីសង្ឈឹមអន្តរជាតិដែលទប់ទល់នឹងសង្រ្គាមនុយក្លេអ៊ែរ
និងការជៀសវាងការប្រណាំងតៀមយោធាមនុយក្លេអ៊ែ។ភាគីចិនសូមដាស់តឿដល់
ភាគីអាមេរិកបោះបង់ចោលគំនិតសង្រ្គាមត្រជាក់និងឡូហ្ស៊ីកអនុត្តភាពដាក់ចេញ
គោលនយោបាយសមហេតុផលនិងមានទំនួលខុសត្រូវប្រព្រឹត្តជាក់ស្តែងនូវ
ភារកិច្ចដែលរំសាយអាវុធនុយក្លេអ៊ែរជាអាទិភាពដើម្បីដើរតួនាទីដ៏ចាំបាច់ក្នុងការ
គាំពារយុទ្ធសាស្ត្រសកលមានស្ថិរភាពជំរុញសន្តិភាពនិងសន្តិសុខពិភពលោក។
លោកWang Wenbinបានលើកឡើងថាការដែលភាគីអាមេរិកពង្រឹងលើតួនាទី
នៃអាវុធនុយក្លេអ៊ែរក្នុងគោលនយោបាយសន្តិសុខជាតិកាត់បន្ថយល័ក្ខខ័ណ្ឌប្រើ
ប្រាស់អាវុធនុយក្លេអ៊ែរដែលបាននិងកំពុងក្លាយទៅជាប្រភពហនិភ័យវិវាទនុយក្លេអ៊ែរជាបណ្តើរៗ។លោកបានគូសបញ្ជាក់ថាភាគីអាមេរិកបាននិយាយឆ្ការដៃឆ្ការ
ជើងនិងវាយតម្លៃមិនសមហេតុផលចំពោះទំនើបកម្មកម្លាំងនុយក្លេអ៊ែរជាប្រក្រតីនៃប្រទេសចិនកំណត់យុទ្ធសាស្ត្រកំញើញខាងនុយក្លេអ៊ែរពីប្រទេសចិនភាគីចិន
យកចិត្តទុកដាក់យ៉ាងខ្លាំងក្លាហើយប្រឆាំដាច់ខាតចំពោះការនេះ។ប្រទេសចិន
សូមដាស់តឿភាគីអាមេរិកថាភាគីចិនមានសមត្ថភាពនិងមានជំនឿចិត្តនូវការគាំ
ពារផលប្រយោជន៍សន្តិសុខជាតិការគំរាមខាងនុយក្លេអ៊ែររបស់អាមារិកមិនអាច
បំភ័យដល់ប្រទេសចិនទេ៕