ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានរដ្ឋចិនលោក Xi Jinping មានចិត្តស្មោះត្រង់ មេត្រីភាពល្អ និងមានភាពមុតមាំ
2022-10-29 15:47:08cri
Share with:

ពេលថ្មីៗនេះ លោក Thongloun Sisoulith ប្រធានរដ្ឋឡាវខណៈពេលផ្តល់បទសម្ភាសជាមួយលោកស្រី Zou Yunអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា៖ ប្រធានរដ្ឋចិនលោក Xi Jinping ជាអ្នកដឹកនាំមួយរូបមានចិត្តស្មោះត្រង់ មេត្រីភាពល្អ និងមានភាពមុតមាំ ។ រាល់ពេលខ្ញុំធ្វើកិច្ចជំនួបទល់មុខជាមួយលោក Xi Jinping ខ្ញុំសុទ្ធតែមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះមេត្រីភាពរបស់លោក មេត្រីភាពរបស់លោកមិនត្រឹមតែស្ថិតក្នុងពេលផ្លាស់ប្តូរមតិយោបល់និងកិច្ចជំនួបប៉ុណ្ណោះទេ ថែមទាំងជាមេត្រីភាពមកពីដួងចិត្តរបស់លោកផងដែរ។ ក្នុងពេលសន្ទនាគ្នា លោកចេះគោរពគេហើយមានភាពកក់ក្តៅ ជាពិសេសចំពោះមិត្តដែលមានគោលបំណងដូចគ្នា លោកតែងតែរីករាយចែករំលែកនូវបទពិសោធន៍និងទ្រឹស្តីជាមួយគ្នា ។ តាមរយៈកិច្ចជំនួបពិភាក្សា ការផ្លាស់ប្តូរនិងកិច្ចសហការជាមួយលោក Xi Jinping ជាច្រើនលើក ខ្ញុំបានយល់ឃើញថា លោកគឺជាអ្នកដឹកនាំមួយរូបដែលមានឆន្ទៈមុតមាំ មានចំណេះដឹង ចក្ខុវិស័យវែងឆ្ងាយនិងសមត្ថភាពដ៏អស្ចារ្យ។ ខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះសកម្មភាពក្នុងប្រទេសចិននិងផ្ទៃអន្តរជាតិរបស់លោក Xi Jinping  លោកមានគោលការណ៍ គោលជំហរនិងមានឆន្ទៈមុតមាំ ។ខ្ញុំសូមឆ្លៀតឱកាសផ្តល់បទសម្ភាសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន  សូមជូនពរយ៉ាងស្មោះដល់លោកដែលអ្វីៗសម្រេចបានដូចបំណងជានិច្ច៕

អ្នកបកប្រែ:李展精
ប្លុកពិសេស