ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “វិបត្តិ”របស់ប្រទេសនិងប្រជាជនអាមេរិកបែរជាក្លាយជា “ឱកាស”រកលុយរបស់អ្នកនយោបាយមួយចំនួន
2022-10-28 11:11:13cri
Share with:

 

នៅសហរដ្ឋអាមេរិក ប្រសិនបើនិយាយដល់ ជើងខ្លាំងមូលប័ត្រនៅវិមានសភា នោះ ជាបឋមអ្នកផងទាំងពួងនឹងគិតដល់គ្រួសាររបស់លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក។ តែតាមការពិត ជើងខ្លាំងមូលប័ត្រនៃក្រុងវ៉ាស៊ីនតោនគឺមិនត្រឹមតែគ្រួសារលោកស្រី Pelosi ប៉ុណ្ណោះទេហើយក៏មិនមែនមានតែវិមានសភានោះទេ ។

ពេលថ្មីៗកន្លងទៅនេះ កាសែត«The Wall Street »បានចេញផ្សាយដំណឹងស្តីពីការស៊ើបអង្កេតថា ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ តាមតារាងទម្លាយពីសភាពការណ៍ហិរញ្ញវត្ថុរបស់មន្ត្រីរដ្ឋាភិបាលប្រហែល១២០០០នាក់បានឱ្យដឹងថា មូលប័ត្រដែលមន្ត្រីចំនួនលើសពី១ភាគ៥បានកាន់កាប់និងលក់ដូរនឹងឡើងថ្លៃឬធ្លាក់ចុះតាមសេចក្តីសម្រេចចិត្តនៃស្ថាប័នដែលពួកគេធ្វើការនោះ ។

នៅខណៈពេលជាច្រើន វិបត្តិរបស់ប្រទេសនិងប្រជាជនអាមេរិកបែរជាក្លាយទៅជា ឱកាសរកលុយរបស់មនុស្សមួយចំនួន ។ នៅដើមឆ្នាំ២០២០ ពេលប្រជាជនអាមេរិកនៅមិនទាន់យល់ដឹងពីភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ១៩ លោក Hugh Auchinclos អនុប្រធានទីមួយនៃវិទ្យាស្ថានជាតិសិក្សាស្រាវជ្រាវជំងឺអាឡែស៊ីនិងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានលក់ចេញមូលប័ត្រនិងមូលនិធិជាច្រើន ។

នៅរដ្ឋសភាអាមេរិក សភាពការណ៍បែបនេះក៏លេចចេញជាញឹកញយដែរ ។ តាមការស៊ើបអង្កេតនៃកាសែតនេះបានឱ្យដឹងថា ក្នុងអំឡុងពេលពីឆ្នាំ២០១៩ដល់២០២១ ការលក់ដូរមូលប័ត្រជាដើមដែលសមាជិករដ្ឋសភាមួយចំនួនបានរាយការណ៍នោះមានភាពស្របគ្នាជាមួយនឹងការងារនៃគណៈកម្មាធិការរបស់ពួកគេ ពេលវេលាដែលពួកគេលក់ដូរមូលប័ត្រនិងប័ណ្ណបំណុល តែងតែស្របគ្នានឹងរយៈពេលដែលរដ្ឋសភាអាមេរិកធ្វើការស៊ើបអង្កេតចំពោះសហគ្រាសពាក់ព័ន្ធឬប្រកាសព័ត៌មានសំខាន់ៗ ។

ជើងខ្លាំងមូលប័ត្រដែលត្រូវគេបែកធ្លាយឥតឈប់ឈរនៅមជ្ឈដ្ឋាននយោបាយរបស់អាមេរិកបាននាំឱ្យសង្គមទាំងមូលមិនពេញចិត្តយ៉ាងខ្លាំង ។ កាសែត «The New York Times »យល់ឃើញថា អ្នកនយោបាយអាមេរិកតម្កល់ទុកផលប្រយោជន៍ផ្ទាល់ខ្លួនលើផលប្រយោជន៍របស់រដ្ឋនិងប្រជាជន ដែលបណ្តាលឱ្យប្រជាជនពោរពេញទៅដោយភាពមិនជឿទុកចិត្តចំពោះរដ្ឋាភិបាល ។

ហេតុអ្វីបានជាអ្នកនយោបាយអាមេរិកទាំងឡាយបានស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការប្រើប្រាស់មុខតំណែងទាំងផ្គើនទាំងបំពានអ៊ីចឹង?មូលហេតុផ្ទាល់គឺដោយមកពីកម្លាំងរឹតត្បិតផ្លូវច្បាប់នាពេលបច្ចុប្បន្នមិនគ្រប់គ្រាន់ទេ ។ ព្រមពេលជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកក៏ព្យាយាមជួយបិទបាំងទង្វើបែបនេះដែរ ។

មួយដៃកាន់លុយ មួយដៃទៀតកាន់អំណាច ជើងខ្លាំងមូលប័ត្រនៃក្រុងវ៉ាស៊ីនតោនទាំងនេះហាក់ដូចជាកណ្ដុរធំដែលមានភាពលោភលន់ បំផ្លាញផលប្រយោជន៍របស់ប្រជាពលរដ្ឋអាមេរិកនិងរបបជាតិអាមេរិកឥតឈប់ឈរ ។ លោក Francis Fukuyama អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកធ្លាប់តែងអត្ថបទនៅទស្សនាវដ្តី «Foreign Affairs »ថា សហរដ្ឋអាមេរិកបានលេចចេញភាពថមថយចុះខាងនយោបាយដែលបានដក់ក្នុងផ្នត់គំនិត ស្ថាប័នអភិបាលកិច្ចជាតិអាមេរិកកាន់តែមិនអាចដើរតួនាទីរបស់ខ្លួននោះឡើយ ។ បើនិយាយពីធាតុពិត ការលក់ដូរមូលប័ត្រដោយសម្ងាត់របស់អ្នកនយោបាយអាមេរិកគឺជា អំពើពុករលួយជាប្រព័ន្ធម្យ៉ាង ។ ពេលពួកគេប្រព្រឹត្តិអំពើពុករលួយដោយសាធារណៈតែមិនបានរងការផាកពិន័យ នោះក៏បានបង្ហាញពីភាពមិនបានការនៃរបបនិងភាពថមថយចុះខាងនយោបាយរបស់អាមេរិកផងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស