ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងកាបរទេសចិនថ្លែងថា​ភាគីចិនខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យ ពិភពលោកមានការតភ្ជាប់គ្នានិងបើកចំហទៅវិញទៅមក
2022-10-28 14:16:14cri
Share with:

តាំងពីចូលឆ្នាំ២០២២មករទេះភ្លើងចិន-អឺរ៉ុបបានធ្វើដំណើរទៅមកជាង១ម៉ឺន

៤ពាន់លើក។រទេះភ្លើងនៃច្រកពាណិជ្ជកម្មអន្តរជាតិតាមផ្លូវគោកនិងសមុទ្រនៅ

ភាគខាងលិចប្រទេសចិនបានធ្វើដំណើរការទៅមកសរុប២ម៉ឺនលើក។រទេះភ្លើងចិន-

ឡាវដែលដំណើរការអស់រយៈពេល១០ខែបានដឹកជញ្ជួនទំនិញសរុប៨លាន៥១ម៉ឺនតោន។កំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណានបានដាក់ឲ្យដំណើរការខ្សែផ្លូវនាវា

កុងតឺន័រទៅទ្វីបអាហ្វ្រីកជាលើកដំបូង។

 

លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី២៧ខែ

តុលាឆ្នាំ២០២២ថា របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានគូស

ចញ្ជាក់ថា ជំរុញឲ្យការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវអភិវឌ្ឍដោយ

គុណភាពខ្ពស់។ពេលថ្មីៗនេះកន្លងមកការកសាងខែ្សក្រវាត់និងផ្លូវទទួលបាន

សមិទ្ធផលថ្មីៗបន្តបន្ទា។ភាគីចិននឹងរួមជាមួយដៃគូសហប្រតិបត្តិការទាំងអស់ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យពិភពលោកតភ្ជាប់គ្នានិងបើកចំហទៅវិញទៅមកដើម្បីសម្រេចបាននូវការដែលប្រទេសនានាមានការអភិវឌ្ឍ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស