ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Putin បានលើកឡើងថា រុស្ស៊ីបានចាត់ទុកប្រទេសចិនជាមិត្តជិតស្និទ្ធ
2022-10-28 15:39:50cri
Share with:

      លោក Putin ប្រធានាធិបតីរុស្ស៊ីបានថ្លែងនៅថ្ងៃទី ២៧ ខែតុលាថា   រុស្ស៊ីបានចាត់ទុកប្រទេសចិនជាមិត្តជិតស្និទ្ធ ហើយរុស្ស៊ីគោរពចំពោះវប្បធម៌និងប្រពៃណីរបស់ចិន។

      ថ្ងៃដដែល  លោក Putin បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃក្លឹបពិភាក្សាដេញដោលអន្តរជាតិValdai  ដែលធ្វើឡើងនៅក្រុងម៉ូស្គូនិងបានលើកឡើងថា  រាប់សិបឆ្នាំកន្លងមក ទំនាក់ទំនងរវាងរុស្ស៊ីនិងចិនបានឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានទាំងការបើកទូលាយ ការជឿទុកចិត្តគ្នា និងប្រសិទ្ធភាពអភិវឌ្ឍន៍ ។ រុស្ស៊ីនិងចិនបានធ្វើកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ។ រឿងរ៉ាវស្តីពីសមិទ្ធផលដែលប្រទេសចិនទទួលបានក្នុងដំណើរអភិវឌ្ឍន៍អាចក្លាយជាគោលដៅរៀនសូត្ររបស់រុស្ស៊ី ។

     លោកបានគូសបញ្ជាក់ថា  ទំហំពាណិជ្ជកម្មរុស្ស៊ី-ចិនកើនឡើងយ៉ាងឆាប់រហ័ស និន្នាការនេះបានលេចចេញរួចហើយមុននឹងរុស្ស៊ីបង្វែរទិសដៅពាណិជ្ជកម្មដោយផ្តោតលើទ្វីបអាស៊ីក្រោយរងការដាក់ទណ្ឌកម្ម។ ជឿជាក់ថាទំហំពាណិជ្ជកម្មប្រទេសទាំងពីរនឹងឈានដល់គោលដៅតាមកាលកំណត់៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស