ភាពយន្តឯកសារខ្នាតខ្លី« ដើរតាមដានជើងរបស់លោកXiJinping» --អ្នកធ្វើឆត្របីជំនាន់
ទីក្រុងYiwu ខេត្តZhejiang ដែលស្ថិតនៅភាគខាងកើតប្រទេសចិនត្រូវបានគេដាក់ងារថាជា “ ក្រុងទំនិញកំប៉ិកកំប៉ុករបស់ពិភពលោក” ។ទំនិញជាង ២១ សែនប្រភេទដែលផលិតនៅនេះបានលក់ទៅកាន់ប្រទេសនិងតំបន់ជាង ២៣០ លើសកលលោក។
អ្នកស្រី Zhang Jiying បានលក់ដូរឆត្រនៅក្រុងYiwu ជាង២៦ឆ្នាំហើយ។ នៅសម័យឆ្នាំ ១៩៧០ ឪពុករបស់អ្នកស្រី Zhang Jiying ជាកសិករដែលទៅធ្វើជាជាងជួសជុលឆត្រនៅក្រុងJiaxing ។ ក្រោយមក លោកបានដើរតាមចរន្តសេដ្ឋកិច្ចដែលប្រទេសចិនបើកទូលាយ ចាប់ផ្តើមបើករោងចក្រផលិតឆត្រ។ ដើម្បីពង្រីកទំហំលក់ដូរ លោកបានបញ្ជូនកូនស្រីឈ្មោះ Zhang Jiying ទៅបើកហាងនៅក្រុងYiwu ដែលមានចម្ងាយពីស្រុកកំណើតជាង២០០គីឡូម៉ែត្រ។ រយៈពេលជាង២០ឆ្នាំក្រោយមក អ្នកស្រី Zhang Jiying បានក្លាយជាម្ចាស់ហាងឆត្រចំនួន៥ក្នុងក្រុងYiwu ។ កាលពីឆ្នាំ២០១៦ កូនស្រីរបស់អ្នកស្រី Zhang Jiying បានបញ្ចប់ការសិក្សានៅក្រៅប្រទេសហើយត្រឡប់មកស្រុកកំណើតវិញ ដើម្បីប្រកបរបរលក់ឆត្រជាមួយអ្នកម្តាយ។
នៅប្រទេសចិន ពាណិជ្ជករជាច្រើនដែលមានជីវប្រវត្តិប្រហាក់ប្រហែលនឹងអ្នកស្រី Zhang Jiying បាននិងកំពុងបើកទំព័រឆាកជីវិតថ្មីតាមរយៈការផលិតទំនិញកំប៉ិកកំប៉ុក។
សូមបញ្ជាក់ថា ភាពយន្តឯកសារខ្នាតខ្លី « ដើរតាមដានជើងរបស់លោក Xi Jinping » នឹងផ្តោតលើវិស័យចំនួន៦ រួមមានការចេញផុតពីភាពក្រីក្រ ការស្តារនិងអភិវឌ្ឍជនបទ សន្តិសុខស្បៀង ការបើកទូលាយ ការបន្តវេនវប្បធម៌ ការអភិវឌ្ឍបៃតង ដោយផ្តល់ជូននូវរឿងរ៉ាវរបស់ជនសាមញ្ញដែលខិតខំតស៊ូ ដើម្បីរកបានជីវភាពសុភមង្គល៕