ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនលើកឡើងថា ការដោះស្រាយបញ្ហាតៃវ៉ាន់ជារឿងរបស់ប្រជាជនចិន ភាគីចិនដាស់តឿនអាមេរិកឱ្យបញ្ឈប់ការប្រលែងលេងជាមួយភ្លើង ហើយទាមទារឱ្យភាគីជប៉ុនកុំលូកដៃក្នុងបញ្ហាតៃវ៉ាន់
2022-10-28 10:36:24cri
Share with:

ថ្ងៃទី២៧ ខែតុលា ក្រសួងការពារជាតិចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ពេលឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន លោកTan Kefeiអ្នកនាំពាក្យក្រសួងការពារជាតិចិនបានលើកឡើងថា ការដោះស្រាយបញ្ហាតៃវ៉ាន់ជារឿងរបស់ប្រជាជនចិន ត្រូវតែសម្រេចដោយប្រជាជនចិន។ភាគីចិនដាស់តឿនអាមេរិកឱ្យបញ្ឈប់ការប្រលែងលេងជាមួយភ្លើងលើបញ្ហាតៃវ៉ាន់ ព្រមទាំងដាស់តឿនភាគីអាមេរិកឱ្យឈប់លក់ដូរអាវុធទៅឱ្យតៃវ៉ាន់និងបញ្ឈប់ការប្រាស្រ័យទាក់ទងផ្នែកយោធាជាមួយតៃវ៉ាន់ទៀត កុំធ្វើខុសហើយខុសទៀតលើបញ្ហាតៃវ៉ាន់ទេ។


លោកTan Kefeiបន្តទៀតថា និយាយជាមួយសន្តិសុខរបស់តៃវ៉ាន់ត្រូវពឹងផ្អែកលើការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងត្រើយទាំងសងខាង។ទង្វើរបស់អាមេរិកដែលលក់ដូរអាវុធទៅឱ្យតៃវ៉ាន់វាបានត្រឹមតែជំរុញភាពតានតឹងនៅលំហសមុទ្រតៃវ៉ាន់និងបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នាតែប៉ុណ្ណោះ។កងទ័ពរំដោះប្រជាជនចិនយកចិត្តទុកដាក់យ៉ាងដិតដល់នូវសភាពការណ៍នៅលំហសមុទ្រតៃវ៉ាន់ នឹងបន្តចាត់វិធានការខ្លាំងក្លា ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខជាតិ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស