កិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៧ (COP27) ជិតនឹងប្រារព្ធធ្វើនៅទីក្រុង Sharm El Sheikh ប្រទេសអេហ្ស៊ីប។ មន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានលើកឡើងកាលពីថ្ងៃទី២៧ ខែតុលាថា កិច្ចប្រជុំលើកនេះធ្វើឡើងនៅប្រទេសកំពុងអភិវឌ្ឍន៍ វាគួរតែឆ្លើយតបយ៉ាងប្រាកដប្រជាចំពោះការយកចិត្តទុកដាក់របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងឆ្លុះបញ្ចាំងពីសំណូមពររបស់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកសូមដាស់តឿនប្រទេសអភិវឌ្ឍន៍ឱ្យសម្រេចការសន្យាស្តីពីការផ្តល់ថវិកាប្រចាំឆ្នាំចំនួន ១០ម៉ឺនលានដុល្លារក្នុងពេលឆាប់ៗ។
លោក Li Gao អគ្គនាយកនៃអគ្គនាយកដ្ឋានឆ្លើយតបបម្រែបម្រួលអាកាសធាតុនៃក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានលើកឡើងថា ឆ្នាំ២០២២នេះជាខួបលើកទី ៣០ នៃការឈានដល់អនុសញ្ញាស្តីពីក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ។ ភាគីនានាគួរតែឆ្លៀតយកឱកាសនេះដើម្បីអនុវត្តឱ្យបានពេញលេញនិងត្រឹមត្រូវនូវគោលដៅ និងគោលការណ៍នៃអនុសញ្ញានេះនិងកិច្ចព្រមព្រៀងក្រុងប៉ារីស ជាពិសេសគឺគោលការណ៍ដូចជាកាតព្វកិច្ចដែលមានភាពទូទៅប៉ុន្តែមានភាពខុសគ្នា ក៏ដូចជាការរៀបចំប្រព័ន្ធរបបដែលប្រទេសនានាបានរួមចំណែកដោយម្ចាស់ការ ។ ប្រទេសចិនមានឆន្ទៈរួមគ្នាជំរុញ COP27 ឱ្យទទួលបានសមិទ្ធផលវិជ្ជមានដែលឆ្លុះបញ្ចាំងពីបញ្ហាយកចិត្តទុកដាក់របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងសមស្របនឹងផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍៕