សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបិទបញ្ចប់មិនទាន់ដល់មួយសប្តាហ៍ផង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានដឹកនាំសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន រួមមានលោក Li Qiang លោក Zhao Leji លោក Wang Huning លោក Cai Qi លោក Ding Xuexiang លោក Li Xi ធ្វើដំណើរចាកចេញពីក្រុងប៉េកាំងទៅកាន់ក្រុង Yan'an ខេត្ត Shaanxi ដើម្បីធ្វើទស្សនកិច្ចនៅទីកន្លែងរំលឹកបដិវត្តន៍ Yan'an ហើយរំលឹកឡើងវិញនូវពេលវេលាដ៏រុងរឿងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅក្រុង Yan'an ក្នុងសម័យសង្គ្រាមបដិវត្តន៍ ចងចាំនូវស្នាដៃនិងសមិទ្ធផលដ៏អស្ចារ្យរបស់អ្នកបដិវត្តន៍ជំនាន់ចាស់ បង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមថ្នាក់ដឹកនាំមជ្ឈិមបក្សអាណត្តិថ្មីក្នុងការបន្តវេនស្មារតីតស៊ូរបស់អ្នកជំនាន់ចាស់ ដើម្បីបង្កើតសមិទ្ធផលល្អប្រសើរសម្រាប់ប្រវត្តិសាស្ត្រនិងប្រជាជននៅលើផ្លូវអភិវឌ្ឍន៍ថ្មី ។
លោក Xi Jinping បានលើកឡើងថា ក្នុងសម័យ Yan'an បក្សកុម្មុយនីស្តចិនបានធ្វើការតស៊ូប្រឆាំងនឹងការឈ្លានពានពីយោធានិយមជប៉ុនដោយស្មារតីតស៊ូតដ៏មោះមុតនិងសមត្ថភាពដ៏ជំនាញនិងដឹកនាំបដិវត្តន៍ទូទាំងប្រទេសប្រកបដោយភាពខ្លាំងក្លាដែលបានត្រួសត្រាយស្ថានការណ៍ថ្មីមួយនៃបដិវត្តន៍ចិន ។
លោក Xi Jinping បានគូសបញ្ជាក់ទៀតថា ត្រូវបន្តពង្រីកស្មារតីនៃការបង្កើតបក្សកុម្មុយនីស្តចិន ស្មារតី Yan'an និងស្មារតីតស៊ូ រួមសាមគ្គីគ្នា ដើម្បីសម្រេចបាននូវភារកិច្ចជាគោលដៅដែលបានលើកឡើងក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ៕