ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥នឹងរៀបចំធ្វើនៅទីក្រុងសៀងហៃប្រទេស
ចិនពីថ្ងៃទី៥ដល់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ។បច្ចុប្បន្នការងារត្រៀម
រៀបចំគ្រប់ផ្នែកបានបញ្ចប់ជាទូទៅហើយ។ក្នុងរយៈពេល៥ឆ្នាំកន្លងមកពិព័រណ៍
នាំចូលចិនអន្តរជាតិបានដើរតួនាទីយ៉ាងពេញលេញក្នុង៤វិស័យរួមមានការបញ្ជា
ឆ្លងដែនការជំរុញការបណ្តាក់ទុនវិនិយោគការផ្លាសប្តូរគ្នាខាងអរិយធម៌និងការ
បើកចំហនិងធ្វើកិច្ចសហប្រតិបត្តិការដែលបានក្លាយទៅជាវេទិកាសម្រាប់ការ
បង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីបើកចំហកម្រិតខ្ពស់និងប្រកបដោយពហុភាគី
និយម។
លោកស្រីShu Juetingអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃទី២៧
ខែតុលាឆ្នាំ២០២២ឲ្យដឹងថាពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥ជាពិព័រណ៍
អន្តរជាតិដ៏សំខាន់ដែលប្ររព្ធធ្វើមុនដំបូងបន្ទាប់ពីបញ្ចប់សមាជបក្សកុម្មុយនីស្តចិនលើកទី២។ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយដែលចាត់ទុកការនាំចូលជាប្រធាន
បទលើពិភពលោកពិព័រណ៍នាំចូលចិនអន្តរជាតិបានជំរុញឲ្យសេដ្ឋកិច្ចចិនអភិវឌ្ឍ
ដោយគុណភាពខ្ពស់និងផ្តល់ជាផលិតផលសាធារណៈអន្តរជាតិដ៏សំខាន់ចំពោះ
សហគមហន៍អន្តរជាតិរួមចំណែកយ៉ាងសកម្មក្នុងការស្តាសេដ្ឋកិច្ចពិភពលោកឲ្យ
ងើបឡើងវិញហេតុនេះបានទទួលការកោតសរសើរទាំងក្នុងនិងក្រៅប្រទេស៕