ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំបារាំងនិងអាល្លឺមង់ជួបសន្ទនាផ្ទាល់ដើម្បីសម្រួលការខ្វែងយោបល់គ្នា
2022-10-27 15:58:45cri
Share with:

     ថ្ងៃទី២៦ ខែតុលា លោក Macron ប្រធានាធិបតីបារាំងបានធ្វើកិច្ចជំនួបនៅគ្រាបាយថ្ងៃត្រង់នៅទីស្តីការប្រធានាធិបតីជាមួយលោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅបារាំង  ដើម្បីពិភាក្សាគ្នាហើយស្វែងរកវិធីសាស្ត្រសម្រួលការខ្វែងយោបល់គ្នាក្នុងបញ្ហាវិបត្តិថាមពល ការការពារទ្វីបអឺរ៉ុបជាដើមរវាងប្រទេសទាំងពីរ។

ក្រោយពីជំនួប មេដឹកនាំប្រទេសទាំងពីរមិនបានធ្វើសន្និសីទកាសែតទេហើយក៏មិនបានចេញផ្សាយសេចក្តីប្រកាសរួមដែរ។

     ពេលកន្លងមកនេះ បារាំងនិងអាល្លឺម៉ង់បានខ្វែងយោបល់គ្នាចំពោះកិច្ចការជាច្រើន។ វិបត្តិអុយក្រែនកាន់តែខ្លាំងឡើងៗ បានបណ្តាលឱ្យតម្លៃថាមពលនៅអឺរ៉ូបកើនឡើងរហូត។ រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសនៅចុងខែកញ្ញាថា នឹងបណ្តាក់ទុនចំនួន2 សែនលានប្រាក់អឺរ៉ូ ដើម្បីគ្រប់គ្រងតម្លៃថាមពលក្នុងប្រទេស។លោក Macron បានរិះគន់ថាអាល្លឺម៉ង់ធ្វើតាមតែទំនើងចិត្តដោយមិនបានពិភាក្សាជាមួយប្រទេសអឺរ៉ុបដទៃទេ។

    ប្រព័ន្ធសារព័ត៌មានបារាំងបានវិភាគថា ជំនួបមេដឹកនាំបារាំង-អាល្លឺម៉ង់លើកនេះគ្មានលទ្ធផលជាក់ស្តែងទេក្នុងបញ្ហាស្នូលដូចជាតម្លៃថាមពលជាដើម ដែលបានបង្ហាញថា ការខ្វែងយោបល់រវាងគ្នាគឺនៅដដែល៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស