ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការនាំចេញនាំចូលរបស់ចិនកើនឡើងជាលំដាប់ក្នុង ៣ ត្រីមាសដំបូង
2022-10-27 15:30:58cri
Share with:

ប៉ុន្មានថ្ងៃកន្លងមកនេះ ទំហំចេញនាំចូលរបស់ប្រទេសចិនក្នុងបីត្រីមាសដំបូងមានចំនួនសរុប ៣១.១១ ទ្រីលានយាន់ដែលកើនឡើង ៩.% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ អ្នកជំនាញសម្គាល់ថា ប្រឈមមុខនឹងកត្តាអវិជ្ជមានជាច្រើន ពាណិជ្ជកម្មបរទេសរបស់ចិនរក្សាកំណើនស្ថិរភាពមិនងាយទេដែលបង្ហាញយ៉ាងពេញលេញថា ប្រសិទ្ធភាពនៃការអនុវត្តរាល់គោលនយោបាយលំនឹងសេដ្ឋកិច្ចបាននិងកំពុងលេចចេញជាបណ្តើរៗ ។

ក្នុងរយៈពេលបីត្រីមាសដំបូង ការនាំចេញផលិតផលមេកានិចនិងអគ្គិសនីមានចំនួន ៥៦.% នៃទំហំនាំចេញសរុបរបស់ចិន ក្នុងចំណោមនោះ ការនាំចេញរថយន្តមានចំនួន២៥៩.៨៤ ពាន់លានយាន់ដែលកើនឡើង ៦៧.% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ហើយការនាំចេញទូរស័ព្ទដៃនិងឧបករណ៍ផ្សេងៗក៏បានរក្សាកំណើនដែរ ។

ក្នុងរយៈពេលបីត្រីមាសដំបូង ការនាំចូលនិងនាំចេញរបស់ចិនទៅកាន់ដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា អាស៊ាន សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានរក្សាកំណើន ។

ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងបណ្តាប្រទេសនៅតាមបណ្តោយ ខ្សែក្រវាត់និងផ្លូវ គឺកាន់តែជិតស្និទ្ធ ហើយទំហំសរុបនៃការនាំចូលនាំចេញមានចំនួន ១០.០៤ ទ្រីលានយាន់ដែលកើនឡើង ២០.% ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស