ថ្ងៃទី ២៦ ខែតុលា កិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាលើកទី ៧ នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានបើកធ្វើតាមវីដេអូ ដោយបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីតួនាទីគន្លឹះនៃកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធលើវិស័យជំរុញស្តារសេដ្ឋកិច្ចឡើងវិញនិងបង្កើនឡើង បង្កើនការតភ្ជាប់គ្នាដោយឆ្លងដែនជាដើម។
លោកJin Liqunទេសាភិបាលធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានលើកឡើងថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីប្រតិបត្តិការជិត ៧ ឆ្នាំ សរុបបានបោះទុនគ្រប់ប្រភេទលើសពី ៨៥០០០ លានដុល្លារអាមេរិក ។ នាពេលអនាគត ធនាគារនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់និងការតភ្ជាប់គ្នា ដើម្បីជួយរដ្ឋជាសមាជិកឱ្យសម្រេចបាននូវការអភិវឌ្ឍបៃតង។
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីត្រូវបានផ្តួចផ្តើមឱ្យបង្កើតឡើងដោយប្រទេសចិន ហើយបានដាក់ឱ្យប្រតិបត្តិការកាលពីខែមករាឆ្នាំ ២០១៦ បច្ចុប្បន្នមានរដ្ឋជាំសមាជិកចំនួន ១០៥៕