ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«លក្ខន្តិកៈបក្សកុម្មុយនីស្តចិន»បានបោះពុម្ពផ្សព្វផ្សាយ
2022-10-27 13:33:32cri
Share with:

តាមដំណឹងរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួចិននាថ្ងៃី២៦ខែតុលាឆ្នាំ២០២២បានឲ្យដឹងថា«លក្ខន្តិកៈបក្សកុម្មុយនីស្តចិន»ដែលពិភាក្សានិងអនុម័តដោយសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបោះពុម្ពផ្សព្វផ្សាយចំពោះទូទាំងប្រទេសចិននាថ្ងៃដដែល។

 

ថ្ងៃទី២២ខែតុលាឆ្នាំ២០២២សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានអនុម័តលើ«លក្ខន្តិកៈបក្សកុម្មុយនីស្តចិន(សេចក្តីព្រាងធ្វើវិសោធនកម្ម)»។អ្នកទទួលខុសត្រូវនៃលេខាធិការដ្ឋានសមាជបក្សលើកទី២០បានឧទ្ទេសនាមថាការបន្តប្រកាន់ខ្ជាប់នូវប្រជាធិបតេយ្យនៅក្នុងផ្ទៃក្នុងបក្សប្រមូលផ្តុំនូវបញ្ញាញាណនៃបក្សទាំងស្រុងជាគោលការណ៍ដ៏សំខាន់មួយដែលកំណត់ដោយគណៈកម្មធិការមជ្ឈិមបក្សនៅពេលធ្វើវិសោធនកម្មលើកនេះ។ការធ្វើវិសោធនកម្មចំពោះលក្ខន្តិកៈលើកនេះបានប្រមូលផ្តុំយ៉ាងទូលាយចំពោះគ្រប់ផ្នែកជាការប្រព្រឹត្តដ៏ជាក់ស្តែងមួយរបស់មជ្ឈិមបក្សប្រកាន់ខ្ជាប់ប្រជាធិបតេយ្យយ៉ាងពេញលេញនៅក្នុងផ្ទៃក្នុងបក្ស។ក្នុងនោះចំពោះកិច្ចការការទូតលក្ខន្តិកៈបានបន្ថែមបញ្ចូលនូវខ្លឹមសារដូចជាគុណតម្លៃរួមនៃទូទាំងមនុស្សជាតិគឺសន្តិភាពវឌ្ឍនភាពសមភាពយុត្តិធម៌និងសេរីភាពជាដើម។ការធ្វើវិសោធនកម្មទាំងអស់នេះនឹងមានអំណោយផលចំពោះការជំរុញកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស