ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជននយោបាយនិងគណបក្សសំខាន់ៗនៃបណ្តាប្រទេសលើពិភពលោកបន្តផ្ញើសារអបអរសាទរចំពោះលោកXi Jinpingដែលបានជាប់ឆ្នោតកាន់តំណែងជា អគ្គលេខាធិការជម្ឃិមបក្សកុម្មុយនីស្តចិន
2022-10-27 13:37:24cri
Share with:

ពេលកន្លងមកស្សរជននយោបាយនិងគណបក្សសំខាន់ៗនៃបណ្តាប្រទេស

លើពិភពលោកបានបន្តផ្ញើទូរលេខឬលិខិតអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកXi Jinpingដែលបានជាប់ឆ្នោតកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការ

ជម្ឃិមរបស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះ

មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះបន្ទូលថាខ្ញុំសូមតាងព្រះនាម

និងនាមនៃព្រះមហាវីរក្សត្រីនរោត្តមមុនីនាថសីហនុព្រះមហាក្សត្រីនៃព្រះ

រាជាណាចក្រកម្ពុជាព្រះរាជវង្សានុវង្សនិងប្រជាជនកម្ពុជាសម្តែងការអបអរសាទរ

យ៉ាងស្មោះស្ម័គ្របំផុតនិងកក់ក្តៅបំផុតជូនចំពោះលោកដែលជាប់ឆ្នោតកាន់តំណែងជាអគ្គលេខាធិការជម្ឃិមបក្សកុម្មុយនីស្តចិននិងជឿជាក់យ៉ាងម៉ុតមាំថាលោក

នឹងសាមគ្គីនិងដឹកនាំកាន់តែល្អនូវបក្សទាំងមូលនិងប្រជាជនប្រទេសទាំងមូលនៅក្នុងការជំរុញការកសាងបុព្វហេតុប្រទេសសង្គមនិយមទំនើបកម្មគ្រប់ជ្រុងជ្រោយសម្រេចបានយ៉ាងធំធេងនូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រទេសជាតិចិនសារឡើងវិញដែលឆ្លងតាមការធ្វើទំនើបកម្មបែបផែនចិន។ខ្ញុំសង្ឃឹមថានឹងរួមជាមួយលោកបន្តវេនមិត្ត

ភាពជាប្រពៃណីរវាងកម្ពុជានិងចិនជំរុញការកសាងសហគមន៍វាសនារួមរបស់

កម្ពុជាចិនដើម្បីប្រគល់ជូនផលប្រយោជន៏ដល់ប្រទេសទាំងពីរនិងប្រជាជនទាំង

ពីរកម្ពុជាចិន។

លោកជំទាវMegawatiប្រធានគណក្សតស៊ប្រជាធិបតេយ្យនិងជាអតីតប្រធានាធិបតីណ្ឌូណេស៊ីបានថ្លែងថាយើងខ្ញុំសង្ឃឹមថាប្រទេសចិននឹងអាចដើរតួនាទីកាន់តែ

ខ្លាំងនៅលើឆាកអន្តរជាតិរួមគ្នាជំរុញកសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសន្តិភាពនិងយុត្តិធម៌៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស