ថ្មីៗកន្លងទៅនេះ យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនឱ្យដឹងថា ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ ២០២២ នេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនបានកើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ដែលកើនលឿនជាងត្រីឆមាសទី ១ ចំនួន ០.៥% ។ ក្នុងចំណោមនោះ GDP ក្នុងត្រីមាសទី៣បានកើនឡើង ៣.៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ដែលដែលកើនលឿនជាងត្រីមាសទី ២ ចំនួន ៣.៥% ។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានជម្នះផលប៉ះពាល់អវិជ្ជមានបណ្តាលពីការវាយប្រហារផ្ទួនៗដែលមិននឹកស្មាន ។ សេដ្ឋកិច្ចចិននៅក្នុងត្រីមាសទី ៣ គឺឈានទៅរកនិន្នាការល្អប្រសើរដែលល្អជាងត្រីមាសទី ២ ។ សូចនាករសំខាន់ៗបានត្រឡប់ទៅស្ថិរភាពវិញ ហើយរក្សាក្នុងចន្លោះសមហេតុផលនិងវិជ្ជមាន ។ កត្តាវិជ្ជមានបានប្រមូលផ្តុំនិងកើនឡើង ៕