ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖«សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន»គឺជាសេចក្តីប្រាថ្នារួមរបស់បក្សនិងប្រជាជន
2022-10-26 10:58:52cri
Share with:

      នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២   សមាជកុម្មុយនីស្តចិនលើកទី២០បានពិនិត្យពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ«សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន»ដែលលើកឡើងដោយគណៈកម្មាធិការមជ្ឈិមបក្សអាណត្ដិទី១៩ ។ សមាជបានឯកភាពគ្នាថា  និងដាក់បញ្ចូលខ្លឹមសារស្តីពីការអភិវឌ្ឍថ្មីនៃគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោកXi Jinping តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩មកទៅក្នុងលក្ខន្តិកៈបក្ស ។  ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនក្នុងយុគសម័យថ្មីរបស់លោកXi Jinping  ហើយអនុវត្តគំនិតនេះពេញដំណើរការទាំងមូលនៃវិស័យនានារបស់ការងារបក្សនិងរដ្ឋ ។

       លក្ខនិ្តកៈបក្សជាច្បាប់មូលដ្ឋាននៃបក្សកុម្មុយនីស្តចិន។  យោងតាមតម្រូវការនៃការឆ្នៃប្រឌិតថ្មីផ្នែកទ្រឹស្តីនិងការអភិវឌ្ឍជាក់ស្តែងរបស់បក្ស  ធ្វើវិសោធនកម្មដោយសមរម្យចំពោះលក្ខន្តិកៈបក្សដើម្បីធ្វើឱ្យលក្ខន្តិកៈបក្សកាន់តែសមស្របទៅនឹងសំណូមពរថ្មីដែលយុគសម័យថ្មីនិងភារកិច្ចថ្មីបានលើកឡើងដល់ការងារបក្សនិងកិច្ចកសាងបក្ស  វាគឺជាភាពចាំបាច់នៃប្រវត្តិសាស្ត្រ  ជាភាពចាំបាច់នៃយុគសម័យ ហើយក៏ជាសេចក្តីប្រាថ្នារួមរបស់បក្សនិងប្រជាជនផងដែរ។

ការអនុវត្ត គ្មានទីបញ្ចប់នោះទេ  ការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តីក៏គ្មានទីបញ្ចប់នោះដែរ ។ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងក្នុងរបាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ថាការបន្តសរសេរទំព័រថ្មីនៃការអនុវត្តលទ្ធិម៉ាក្សនិយម នៅប្រទេសចិននិងនៅយុគសម័យថ្មីដោយឥតឈប់ឈរ  គឺជាទំនួលខុសត្រូវជាប្រវត្តិសាស្ត្រដ៏ឧឡារិករបស់កុម្មុយនីស្តចិនក្នុងសម័យបច្ចុប្បន្ន។លក្ខន្តិកៈបក្សដែលត្រូវបានធ្វើវិសោធនកម្មនោះ ក៏បានដាក់បញ្ចូលខ្លឹមសារ ដូចជា ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល គុណតម្លៃរួមរបស់មនុស្សជាតិ ពង្រីកស្មារតីតស៊ូព្យាយាម និងបង្កើនសមត្ថភាពតស៊ូ ដឹកនាំបដិវត្តន៍ដ៏មហិមាក្នុងសង្គមក្រោមការជំរុញពិការបដិវត្តន៍ខ្លួនឯងដ៏មហិមានិងរៀបចំចាត់ចែងជាទូទៅនូវការអភិវឌ្ឍនិងសន្តិសុខជាដើម  ដែលបានបង្ហាញឱ្យឃើញនូវសមិទ្ធផលក្នុងការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តី  ការអនុវតជាក់ស្តែងអំពីការឆ្នៃប្រឌិតថ្មីនិងការច្នៃប្រឌិតថ្មីផ្នែកប្រព័ន្ធរបបរបស់បក្សតាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩ មក។ 

  សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានលើកឡើងនូវការជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ដែលបានលើកឡើង   ហើយបានកំណត់ជាភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី  និងដំណើរថ្មី   ខ្លឹមសារទាំងនេះ ក៏ត្រូវបានដាក់បញ្ចូលក្នុងលក្ខន្តិកៈបក្សរួចរាល់ហើយផងដែរ ។

ការអនុវត្តន៍ជាក់ស្តែងបានបញ្ជាក់ថា  ការដាក់បញ្ចូលសមិទ្ធផលសំខាន់ៗនៃការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តីនិងការអភិវឌ្ឍជាក់ស្តែងរបស់បក្ស ក្នុងលក្ខន្តិកៈបក្ស  វាមានអំណោយផលដល់ការជំរុញបុព្វហេតុនៃបក្សនិងរដ្ឋឱ្យបានកាន់តែល្អ  ក៏ដូចជា មានអំណោយផលដល់បក្សទាំងមូលក្នុងការអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើឱ្យផែនទីបង្ហាញផ្លូវដ៏ល្អប្រសើរក្លាយទៅជាការពិតជាក់ស្តែងដ៏រស់រវើកជាសន្សឹមៗ ។

   លោកXie Chuntaoតំណាងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងជាអនុប្រធាននៃសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា  បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន ត្រូវបានអនុម័ត  វាពិតជានឹងអាចណែនាំដោយគ្រប់ជ្រុងជ្រោយនិងធ្វើឱ្យមានបទដ្ឋាននូវការកសាងបក្សនិងឥរិយាបថបក្ស   ហើយច្បាស់ជានឹងធ្វើឱ្យបក្សកុម្មុយនីស្តចិនក្លាយជាស្នូលដឹកនាំនៃប្រជាជនចិនទាំងអស់និងជាស្នូលដឹកនាំនៃបុព្វហេតុកសាងសង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនជាក់ជាមិនខាន។

      អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានមានប្រសាសន៍ថា   ការងារធ្វើវិសោធនកម្មលក្ខន្តិកៈបក្សលើកនេះ  ត្រូវដាក់បញ្ចូលនូវទស្សនៈទ្រឹស្ដីសំខាន់ៗនិងគំនិតយុទ្ធសាស្ត្រសំខាន់ៗ ដែលបានកំណត់ដោយរបាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ទៅក្នុងលក្ខន្តិកៈបក្ស  និងខិតខំធ្វើឱ្យលក្ខន្តិកៈបក្សដែលត្រូវបានធ្វើវិសោធនកម្មនេះ អាចបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលថ្មីបំផុតនៃការអនុវត្តលទ្ធិម៉ាក្សនិយមនៅប្រទេសចិននិងនៅយុគសម័យថ្មី   បង្ហាញយ៉ាងពេញលេញនូវ ទស្សនៈថ្មី  គំនិតថ្មី និងយុទ្ធសាស្ត្រថ្មី  ស្តីពីអភិបាលកិច្ចជាតិ  ដែលលើកឡើងដោយមជ្ឈិមបក្សតាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩មក  ក៏ដូចជាបង្ហាញយ៉ាងពេញលេញនូវបទពិសោធថ្មីនៃការងារបក្ស និងការកសាងបក្ស   ដើម្បីសមស្របទៅនឹងសំណូមពរថ្មីដែលស្ថានភាពថ្មីនិងភារកិច្ចថ្មីបានលើកឡើងចំពោះការងារបក្សនិងការកសាងបក្ស៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស