ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង-ស្ថាប័នចិនចំនួន៦បានរួមគ្នាបោះពុម្ពផ្សាយលិខិតដើម្បីជំរុញការវិនិយោគរបស់ពាណិជ្ជករបរទេស
2022-10-26 11:39:57cri
Share with:

       អ្នកកាសែតទទួលបានដំណឹងនៅថ្ងៃទី២៥ខែតុលាថា ពេលថ្មីៗនេះ ក្រសួង-ស្ថាប័នចំនួន៦របស់ចិនរួមមានទាំងគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍចិន និងក្រសួងពាណិជ្ជកម្មចិនជាដើមបានរួមគ្នាបោះពុម្ពផ្សាយ« គោលនយោបាយនិងវិធានការអំពីការចាត់ទុកវិស័យផលិតកម្មជាសំខាន់ដើម្បីជំរុញកំណើនទុនវិនិយោគបរទេស  រក្សាស្ថិរភាពប្រាក់ទុនដែលបានស្តុកទុក និងលើកកម្ពស់គុណភាពប្រាក់ទុនបរទេស» ដែលនឹងបង្កើនភាពទាក់ទាញឱ្យទុនវិនិយោគឱ្យបណ្តាក់ក្នុងវិស័យផលិតកម្មថែមមួយកម្រិតទៀត នឹងខិតខំដោះស្រាយបញ្ហាលេចធ្លោដែលសហគ្រាសទុនបរទេសប្រឈមមុខ នឹងបង្កើនដោយគ្រប់ជ្រុងជ្រោយនូវការជំរុញសេវាកម្មវិនិយោគចំពោះពាណិជ្ជករអន្តរជាតិ  ដើម្បីជំរុញឱ្យការប្រើប្រាស់ទុនបរទេសទទួលបានការអភិវឌ្ឍដោយគុណភាពខ្ពស់។

      លិខិតនេះបានកំណត់ច្បាស់នូវទិសដៅនិងភារកិច្ចសំខាន់នៃការប្រើប្រាស់ទុនបរទេសរបស់ប្រទេសចិននាពេលបច្ចុប្បន្ននិងពេលអនាគត ។ បានប្រកាសពីវិធានការជាក់ស្តែងចំនួន១៥  ខ ដូចជា កែលម្អបរិយាកាសវិនិយោគដើម្បីបង្កើនទំហំប្រាក់ទុនបរទេស, បង្កើនសេវាវិនិយោគដើម្បីរក្សាស្ថិរភាពប្រាក់ទុនដែលបានស្តុកទុក , ណែនាំទិសដៅនៃការបណ្តាក់ទុន ដើម្បីលើកកម្ពស់គុណភាពប្រាក់ទុនបរទេសជាដើម៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស