ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំសិក្សា ផ្សព្វផ្សាយ និងអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០
2022-10-26 11:20:00cri
Share with:

     កិច្ចប្រជុំសិក្សា ផ្សព្វផ្សាយ និងអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើនៅក្រុងប៉េកាំងនាថ្ងៃទី ២៥ខែតុលា។ 

    លោក Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្សបានគូសបញ្ជាក់ក្នុងកិច្ចប្រជុំថា   កងទ័ពទាំងអស់ត្រូវចាត់ទុកការសិក្សា ផ្សព្វផ្សាយ អនុវត្តស្មារតីសមាជបក្សលើកទី ២០ ជាភារកិច្ចនយោបាយចម្បងនាពេលបច្ចុប្បន្ននិងពេលខាងមុខ  ទាំងគំនិត និងទាំងសកម្មភាពត្រូវផ្តោតលើការគាំទ្រការចាត់ចែងនិងការសម្រេចចិត្តនៃមជ្ឈិមបក្សនិងលោកប្រធានរដ្ឋ Xi Jinping  ។ត្រូវសិក្សានិងអនុវត្តគំនិតសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping   ដើម្បីពង្រឹងឆន្ទៈកងទ័ព។ ត្រូវលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវសមត្ថភាពត្រៀមប្រយុទ្ធក្នុងយុគសម័យថ្មី ជំរុញការកសាងកងទ័ព ដែលមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។  ត្រូវគ្របគ្រងបក្សដោយតឹងរ៉ឹងនិងគ្រប់ជ្រុងជ្រោយ ដើម្បីស្វែងរកមាគ៌ាថ្មីដែលគ្រប់គ្រងបក្សតាមរបបនិងតាមផ្លូវច្បាប់។  ត្រូវខិតខំជំរុញការធ្វើទំនើបកម្មខាងការពារជាតិនិងកងទ័ព ដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើតកងទ័ព៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស