ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពចាក់បញ្ចាំងនៅទ្វីបអាហ្វ្រីកនៃ “ ទិវាខ្សែភាពយន្តចិន ” បានចាប់ដំណើរការ
2022-10-26 21:24:36cri
Share with:

       ថ្ងៃទី២៦ខែតុលា  សកម្មភាពចាក់បញ្ចាំងនៅទ្វីបអាហ្វ្រីកនៃ “ទិវាខ្សែភាពយន្តចិន ” បានដំណើរការជាផ្លូវការ។ តាមរយៈវេទិការប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសំខាន់ៗនិងស្ថាប័នក្រៅប្រទេសនៃទ្វីបអាហ្វ្រីក  ភាពយន្តប្រធានបទពិសេស ភាពយន្តឯកសារពហុភាសាស្តីពីភាពទាក់ទាញពិសេសនៃការធ្វើអភិបាលកិច្ចលក្ខណៈពិសេសចិនក្នុងដំណើរថ្មីដូចជាកម្មវិធី«ការដឹកនាំ» «បកស្រាយពីរយៈពេល១០ឆ្នាំរបស់ចិន» «ការប្តេជ្ញាចិត្តដ៏អស្ចារ្យ» ជាដើម ជួបផ្ទាល់នឹងប្រិយមិត្តទស្សនិកជនអាហ្វ្រិកជាផ្លូវការ។

 

        “ទិវាខ្សែភាពយន្តចិន ” ជាសកម្មភាពចាក់បញ្ចាំងជាសកលដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រសួងវប្បធម៌និងទេសចរណ៍ចិន។ ក្នុងរយៈពេល ៤ខែកន្លងមក ក្រុមហ៊ុនផ្សព្វផ្សាយនិងស្ថាប័ន្ធផលិតព័ត៌មានអន្តរជាតិជាង ៧០ នៃប្រទេសជាង៤០បានចូលរួមគាំទ្រសកម្មភាពនេះ។ ឆ្លៀតឱកាសសម្ពោធបើកសកម្មភាពនៅអាហ្វ្រិកលើកនេះ  រដ្ឋមន្ត្រី អ្នកទទួលខុសត្រូវ មន្ត្រីការទូតជាច្រើននៃបណ្តាប្រទេសអាស្វ្រិកក៏បានចូលរួមបង្ហាញពីការជូនពរដ៏ល្អប្រពៃចំពោះចំណងមិត្តភាពរវាងអាហ្វ្រិកនិងចិន ក៏ដូចជាកោតសរសើរថាការអភិវឌ្ឍថ្មីរបស់ប្រទេសចិនបានផ្តល់កាលានុវត្តភាពអភិវឌ្ឍថ្មីដល់សកលលោក។

 

       លោក Shen Haixiong  អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា   កាលពីខែមិថុនាឆ្នាំ២០២២នេះ  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ផ្តើមធ្វើសកម្មភាព “ទិវាខ្សែភាពយន្តចិន” ក្នុងគោលបំណងបង្ហាញពីរូបរាងប្រទេសចិនក្នុងយុគសម័យថ្មីជូនទស្សនិកជនទូទាំងសកលលោក។ ប្រឈមមុខនឹងសភាពការណ៍អន្តរជាតិបច្ចុប្បន្នដែលមានភាពស្មុគស្មាញហើយប្រែប្រួលយ៉ាងខ្លាំង  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តផ្តោតលើការផ្តល់ស្ពាននៃការផ្លាស់ប្តូរផ្នែកវប្បធម៌ជាមួយអន្តរជាតិ ខិតខំបង្ហាញពីទេសភាពស្អាតអស្ចារ្យដែលអរិយធម៌គ្រប់បែបលើសកលលោកចុះសម្រុងគ្នាដោយសុខដុមរមនា។


      លោក Bello Bouba Maigariរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ប្រទេសCameroonបានលើកឡើងថា  ប្រធានាធិបតីប្រទេស Cameroon  បានតាមដានយកចិត្តទុកដាក់ជាពិសេសលើសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ ខ្លឹមសារនៃរបាយការណ៍ការងាររបស់លោក Xi Jinping  ស្តីពីការបង្កើនជំនឿចិត្តលើខ្លួនឯងខាងវប្បធម៌ ជំរុញឱ្យវប្បធម៌ចិនផ្សព្វផ្សាយដល់សកលកាន់តែទូលំទូលាយ បានធ្វើឱ្យលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ទិវាខ្សែភាពយន្តចិនជាសកម្មភាពជាសកល បានលើកទឹកចិត្តយុវជនទ្វីបអាហ្វ្រិក និងនាំមកនូវការបំផុសគំនិតនិងក្តីសង្ឃឹមដល់ពួកគេ។




      លោក Kassim Loutfi រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃសហភាព Comores បានថ្លែងថា   សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានជះឥទ្ធិពលសំខាន់ចំពោះតំបន់ផ្សេងៗលើពិភពលោក ហើយទ្វីបអាហ្វ្រិកអាចរៀនសូត្រទទួលបានច្រើនពីក្នុងនោះ។ អ្វីដែលលោកXi Jinping   ប្រធានរដ្ឋចិនបានលើកឡើងបានធ្វើឱ្យប្រជាជនអាហ្វ្រិកមានចំណាប់អារម្មណ៍ប្រហាក់ប្រហែលគ្នា។ ខ្សែភាពយន្តឯកសារនៃទិវាលើកនេះបានបង្ហាញពីស្មារតីឈានទៅមុខយ៉ាងស្វិតស្វាញរបស់ប្រជាជាតិចិន។


       សូមបញ្ជាក់ថា ការចាក់បញ្ចាំងនៅទ្វិបអាហ្វ្រីកនៃសកម្មភាព “ទិវាខ្សែភាពយន្តចិន” នឹងបន្តធ្វើរហូតដល់ខែធ្នូខាងមុខនេះ៕




អ្នកបកប្រែ:邓倩
ប្លុកពិសេស