ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំពិភាក្សាលើកទីមួយនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថា ត្រូវរៀនសូត្រនិងអនុវត្តស្មារតីសមាជកបក្សកុម្មុយនីស្តចិនលើកទី២០ ដោយគ្រប់ជ្រុងជ្រោយ ខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកភាពជោគជ័យថ្មីក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ
2022-10-26 16:40:21cri
Share with:

     រសៀលថ្ងៃទី ២៥ខែតុលា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលបានធ្វើកិច្ចប្រជុំពិភាក្សាលើកទីមួយអំពីការអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា សមាជកបក្សកុម្មុយនីស្តចិនលើកទី២០ទទួលបានសមិទ្ធផលសំខាន់ៗមួយចំនួនខាងនយោបាយ ទ្រឹស្តីនិងការអនុវត្ត បានកំណត់គោលនយោបាយនិងធ្វើការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រអំពីការអភិវឌ្ឍបុព្វហេតុបក្សនិងរដ្ឋក្នុងយុគសម័យថ្មី ដែលជាសេចក្តីប្រកាសនយោបាយនិងកម្មវិធីប្រតិបត្តិរបស់បក្សក្នុងការរួបរួមនិងដឹកនាំប្រជាជនដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិឡើងវិញ។ បក្សទាំងមូលត្រូវខិតខំប្រឹងប្រែងដើម្បីរៀនសូត្រឱ្យបានគ្រប់សព្វ ក្តាប់ឱ្យបានគ្រប់សព្វ និងអនុវត្តឱ្យបានគ្រប់សព្វ   អនុវត្តជាក់ស្តែងនូវគោលដៅភារកិច្ច ដែលលើកឡើងដោយសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ យ៉ាងដាច់ខាតមិនងាករេ ខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកភាពជោគជ័យថ្មីក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស