ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ សិក្សានិងអនុវត្តស្មារតីសមាជបក្សដោយគ្រប់ជ្រុងជ្រោយ ខិតខំពេញទំហឹង ដើម្បីដណ្តើមបានជោគជ័យថ្មីក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ
2022-10-26 17:39:28cri
Share with:

         ល្ងាចថ្ងៃទី ២៥ ខែតុលា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកកិច្ចប្រជុំពិភាក្សាលើកទី  ស្តីពីការសិក្សានិងអនុវត្តស្មារតីសមាជបក្សលើកទី២០។  លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សបានគូសបញ្ជាក់នៅពេលអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះថា    សមាជបក្សលើកទី ២០ ទទួលបានសមិទ្ធផលសំខាន់ៗមួយចំនួនទាំងនយោបាយ ទ្រឹស្តី និងការប្រព្រឹត្តិជាក់ស្តែង  បានកំណត់គោលដៅនិងយុទ្ធសាស្ត្រនៃការអភិវឌ្ឍបុព្វការបក្សនិងរដ្ឋក្នុងដំណើរការថ្មី  ជាប្រកាសនយោបាយនិងគោលការណ៍សកម្មភាពនៃបក្ស ដើម្បីដឹកនាំប្រជាជនកសាងប្រទេសសង្គមនិយមទំនើបនិងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិឡើងវិញដោយគ្រប់ជ្រុងជ្រោយ។ បក្សទាំងមូលត្រូវអនុវត្តគោលដៅជាភារកិច្ចដែលសមាជបក្សលើកទី២០បានលើកឡើង ខិតខំតស៊ូដើម្បីទទួលបានជោគជ័យថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

       គួរបញ្ជាក់ថា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ពេលអញ្ជើញធ្វើសេចក្តីរាយការណ៍ការងារបក្សក្នុងសមាជបក្សលើកទី២០  លោក Xi Jinping បានលើកឡើងវិធានការមួយចំនួនអំពីការធ្វើទំនើបកម្មតាមបែបផែនចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។ ក្នុងចំណោមនោះ នៅវិស័យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លោកបានលើកឡើងថា  ទី១ បង្កើតរបបសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់។ទី២ កសាងប្រព័ន្ធឧស្សាហកម្មទំនើប។ទី៣ជំរុញនយោបាយអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ។ ទី៤ ជំរុញការអភិវឌ្ឍដោយសមរម្យក្នុងតំបន់។ទី៥ ជំរុញការបើកទូលាយកម្រិតខ្ពស់៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស