ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ជំរុញយ៉ាងមុតមាំនូវដំណើរបង្រួបបង្រួមជាតិ
2022-10-26 16:17:02cri
Share with:

ថ្ងៃទី២៦ ខែតុលា នៅក្នុងសន្និសីទសារព័ត៌មាននៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោកMaXiaoguangជាអ្នកនាំពាក្យបានលើកឡើងថា ខ្លឹមសារពាក់ព័ន្ធតៃវ៉ាន់ដែលចែងក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានអធិប្បាយពីគោលនយោបាយនិងគំនិតផ្តួចផ្តើមរបស់បក្សកុម្មុយនីស្តចិនក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់និងសម្រេចការបង្រួបបង្រួមជាតិ ព្រមទាំងរៀបចំចាត់ចែងជាទូទៅចំពោះការងារពាក់ព័ន្ធនឹងតៃវ៉ាន់។

លោកMa Xiaoguangបានបន្តទៀតថា នៅក្នុងដំណើរថ្មី យើងនឹងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ អនុវត្តដោយស៊ីជម្រៅនូវយុទ្ធសាស្ត្រទូទៅរបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មីសម្រាប់ដោះស្រាយបញ្ហាតៃវ៉ាន់ និងសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្សចំពោះការងារតៃវ៉ាន់ ក្តាប់ជាប់យ៉ាងមុតមាំនូវសិទ្ធិដឹកនាំនិងសិទ្ធិម្ចាស់ការលើទំនាក់ទំនងរវាងត្រើយទាំងសងខាង ប្រកាន់ខ្ជាប់គោលការណ៍ណែនាំស្តីពី “បង្រួបបង្រួមជាតិដោយសន្តិភាព” និង“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” គាំពារយ៉ាងម៉ឺងមាត់នូវគោលការណ៍ចិនតែមួយនិង  គំនិតឯកភាពរួម២ កញ្ញា” ប្រកាន់ខ្ជាប់ទស្សនអភិវឌ្ឍន៍ដែលតម្កល់ប្រជាជនជាអាទិភាព ដើម្បីជំរុញទំនាក់ទំនងរវាងត្រើយទាំងសងខាងឱ្យវិវឌ្ឍទៅមុខដោយសន្តិភាពនិងរួមបញ្ចូលគ្នា កម្ទេចចោលនូវឧបាយកលអបគមន៍ដោយកម្លាំងចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ ជំរុញដោយមុតមាំនូវដំណើរបង្រួបបង្រួមជាតិ ចាប់ដៃរួមគ្នាជាមួយជនរួមជាតិតៃវ៉ាន់ រួមសាមគ្គីគ្នាតស៊ូដើម្បីអនាគតដ៏ល្អបវរដែលបង្រួបបង្រួមជាតិ និងស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស