ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា​សេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិមិនអនុញ្ញាតឲ្យរំលោភបំពាំនជាដាច់ខាត បុព្វហេតុបង្រួបបង្រួមជាតិទាំងស្រុងរបស់ប្រទេសចិនពិតជាអាចសម្រេចបាន
2022-10-26 15:32:50cri
Share with:

ថ្ងៃទី២៥ខែតុលាឆ្នាំ២០២២លោកWang Wenbinអ្នកនាំពាក្យក្រសួងការ

បរទេសចិនបានគូសបញ្ជាក់ថាសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាត

អង្គការសហប្រជាជាតិមិនអាចអនុញ្ញាតឲ្យរំលោភបំពាន់ជាដាច់ខាតបុព្វហេតុ

បង្រួបបង្រួមជាតិទាំងស្រុងរបស់ប្រទេសចិនពិតជាអាចសម្រេចបាន។

 

មានអ្នកសារព័ត៌មានសួរសំណួរនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃដដែលថាកាលពី៥០ឆ្នាំមុនមហាសន្និបាតនៃអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តី

សម្រេចចិត្តលេខ២៧៥៨ដោយកំណត់ថារដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិត

ចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឲ្យប្រទេសចិនទាំងមូលលើផ្ទៃ

អងន្តជាតិក្នុងនោះរួមមានកោះតៃថវ៉ានផងដែរ។ក្នុងមួយរយៈពេលកន្លងមកកម្លាំងខាងក្រៅមួយចំនួនក្នុងនោះមានអាមេរិកជាដើមបានផ្សព្វផ្សាយពាក្យសម្តីមិនពិតថាសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិមិនទាន់ដោះស្រាយពីឋានៈតៃវ៉ាននៅឡើយទេដែលប៉ុនប៉ងជួយតៃវ៉ានពង្រីកតួនាទី

អន្តរជាតិ។តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងម៉េចចំពោះការនេះ

លោកWang Wenbinបានគូសបញ្ជាក់ថាសេចក្តីសម្រេចចិត្តលេខ២៧៥៨

នៃមហាសន្និបាតអង្គការសហប្រជាជាតិមិនត្រឹមតែកំណត់ច្បាស់នថាតំណាង

នៃរដ្ឋាភិបាលចិនជាតំណាងស្របច្បាប់តែមួយគតរបស់ប្រទេសចិននៅអង្គការសហប្រជាជាតិតែប៉ុណ្ណោះទេហើយក៏បានទាមទារឲ្យបណ្តេញតំណាងអជ្ញាធរ

តៃវ៉ានចេញពីអាសនៈខុសច្បាបផងដែរ។តៃវ៉ានគ្មានភស្តុតាងគ្មានមូលហេតុឬក៏

សិទ្ធិចូលរួមជាសមាជិករបស់អង្គការសហប្រជាជាតិក៏ដូចជាអង្គការអន្តរជាតិដទៃទៀតដែលទាល់តែជាប្រទេសមានអធិបតេយ្យភាពទើបអាចចូលរួមបាននោះទេ៕

 

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស