ថ្ងៃទី ២៥ខែតុលា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping ដើម្បីសិក្សាស្រាវជ្រាវពីការរៀបចំចាត់ចែងការរៀនសូត្រ ឃោសនានិងអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ពិនិត្យពិភាក្សាលើ«ការកំណត់មួយចំនួនរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការពង្រឹងនិងគាំពារការដឹកនាំជាឯកភាពនិងកណ្តាលរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន» និង «បទប្បញ្ញត្តិលម្អិតរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការអនុវត្តការកំណត់ ៨ ខរបស់មជ្ឈិមបក្ស»។
កិច្ចប្រជុំបានលើកឡើងថា ការរៀនសូត្រ ឃោសនានិងអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ជាភារកិច្ចនយោបាយចម្បងរបស់បក្សនិងប្រទេសទាំងមូលនាពេលបច្ចុប្បន្ននិងក្នុងមួយរយៈកាលខាងមុខ។ ត្រូវណែនាំកម្មាភិបាលនិងមហាជនឱ្យសិក្សារបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ និងលក្ខន្តិកៈបក្ស យល់ដឹងយ៉ាងស៊ីជម្រៅនូវគំនិតថ្មី សេចក្តីសន្និដ្ឋានថ្មី ការរៀបចំចាត់ចែងថ្មីនិងការទាមទារថ្មីដែលលើកឡើងក្នុងសមាជបក្សកុម្មុយនីសចិនលើកទី ២០ ។
កិច្ចប្រជុំបានគូសបញ្ជាក់ថា ការរៀនសូត្រ ឃោសនានិងអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ត្រូវផ្សារភ្ជាប់ជាមួយការពិត និងស្វែងរកប្រសិទ្ធភាពជាក់ស្តែង។ ត្រូវយល់ដឹងឱ្យបានស៊ីជម្រៅនូវការវិភាគនិងវិនិច្ឆ័យរបស់មជ្ឈិមបក្សចំពោះស្ថានការណ៍ជាតិនិងអន្តរជាតិ ដើម្បីត្រៀមលក្ខណៈខាងការងារនិងខាងគំនិតសម្រាប់ឆ្លើយតបនឹងស្ថានការណ៍ស្មុគ្រស្មាញ៕