--ពេលអញ្ជើញចូលរួមកិច្ចប្រជុំកម្មាភិបាលដឹកនាំកងទ័ព លោក XiJinping ប្រធានរដ្ឋចិនបានលើកឡើងថា ត្រូវសិក្សា ឃោសនានិងអនុវត្តដោយយកចិត្តទុកដាក់នូវស្មារតីអំពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទី ២ នៃការកសាងកងទ័ព ។
--អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា អង្គការសហប្រជាជាតិបានដើរតួនាទីដែលមិនអាចជំនួសបាន ។
--ក្រសួងការបរទេសចិនថ្លែងថា ភាគីចិនសូមសាទរចំពោះការដកប្រទេសប៉ាគីស្ថានចេញពី "បញ្ជីប្រផេះ"របស់ក្រុមការងារពិសេសនៃសកម្មភាពហិរញ្ញវត្ថុ ។
--លោក Sunak នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ។
--រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិងអាមេរិកជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិគ្រោះពិភាក្សាម្តងទៀតអំពីស្ថានការណ៍អ៊ុយក្រែន ។
--នាវាចម្បាំងកូរ៉េខាងត្បូងបាញ់ព្រមាននាវាកូរ៉េខាងជើងនៅដែនទឹកដែលស្ថិតនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ ។