ថ្ងៃទី២៤ខែតុលាឆ្នាំ២០២២អ្នកនាំពាក្យរបស់អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាង
ជើងបានថ្លែងថានៅប្រហែលម៉ោង៣និង៥០នាទីព្រឹកព្រលឹមថ្ងៃដដែលនាវាការពារ
របស់កូរ៉េខាងត្បូងបានបាញ់ព្រមាននៅលំហសមុទ្រភាគពាយ័ព្យដែលមានចម្ងាយ២០គីឡូម៉ែត្រពីកោះNaenlyeong។អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើងបានបញ្ជាឲ្យចាត់
វិធានការតបតវិញដែលបាញ់គ្រាប់ថ្លាងធ្វើការព្រមាននិងកំញើញនៅក្បែរលំហសមុទ្រ
ពាក់ព័ន្ធនាម៉ោង៥និង១៥នាទីតាមមោ៉ងតំបន់។
អគ្គសេនាធិការចំរុះនៃកូរ៉េខាងត្បូងបានថ្លែងនៅថ្ងៃទី២៤ខែតុលាថានៅព្រឹកព្រលឹមថ្ងៃ
ដដែលនាវាពាណិជ្ជកម្មកូរ៉េខាងជើងមួយគ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនខាងជើង
ស្ថិតនៅខាងលេចនៃលំហសមុទ្រឧបទ្វីបកូរ៉េចំពោះការនេះកងទ័ពកូរ៉េខាងត្បូងបាន
ចាត់វិធានការបណ្តេញចេញដូចជាប្រកាសតាមមេក្រូនិងការបាញ់ព្រមានជាដើម៕