ក្រសួងការពារជាតិរុស្ស៊ីបានផ្សាយដំណឹងនៅថ្ងៃទី ២៣ ខែតុលាថា ថ្ងៃដដែល លោក Sergey Shoygu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីនិងលោក Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានពិភាក្សាតាមទូរស័ព្ទអំពីសភាពការណ៍អុយក្រែន ។នេះជាលើកទី២ហើយដែលភាគីទាំងពីរបានពិភាក្សាអំពីរឿងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។
ក្រសួងការពារជាតិរុស្ស៊ីមិនបានផ្តល់ព័ត៌មានលម្អិតអំពីការពិភាក្សានេះទេ។ យោងតាមខ្លឹមសារសំខាន់នៃការពិភាក្សាដែលក្រសួងការពារជាតិអាមេរិកបានប្រកាសឱ្យដឹងថា លោក Austin បានថ្លែងថា អាមេរិកបដិសេធទទួលយកលេសណាមួយរបស់រុស្ស៊ីអំពីការធ្វើឱ្យសភាពការណ៍ឡើងកម្តៅ ហើយបានគូសបញ្ជាក់ម្តងទៀតថាអាមេរិកនិងរុស្ស៊ីនឹងបន្តរក្សាការទាក់ទងដ៏មានសារៈសំខាន់៕