ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingគូសបញ្ជាក់នៅពេលចូលរួមកិច្ចប្រជុំរបស់កម្មាធិបាលដឹកនាំកងទ័ពថា ត្រូវរៀនសូត្រ ឃោសនានិងអនុវត្តយ៉ាងផ្ចិតផ្ចង់នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើតកងទ័ព
2022-10-25 15:13:28cri
Share with:

     រសៀលថ្ងៃទី ២៤ ខែតុលា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចូលរួមកិច្ចប្រជុំរបស់កម្មាធិបាលដឹកនាំកងទ័ព ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានគូសបញ្ជាក់ថា កងទ័ពទាំងឡាយត្រូវរៀនសូត្រ ឃោសនានិងអនុវត្តយ៉ាងផ្ចិតផ្ចង់នូវស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ពង្រឹងការណែនាំខាងស្មារតី ពង្រឹងការរ៉ាប់រងភារកិច្ច ពង្រឹងការអនុវត្តជាក់ស្តែង ខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើតកងទ័ព ក្នុងន័យត្រួសត្រាយស្ថានភាពថ្មីសម្រាប់បុព្វហេតុធ្វើឱ្យកងទ័ពមានភាពខ្លាំងក្លា។

     លោកXi Jinpingបានគូសបញ្ជាក់ទៀតថា កងទ័ពយើងរៀនសូត្រនិងឃោសនាពីស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ត្រូវផ្តោតលើការសម្រេចគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើតកងទ័ព ដែលជាភារកិច្ចស្នូលនៃកិច្ចកសាងកងទ័ពចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ចាំបាច់ត្រូវខិតខំឱ្យអស់ពីលទ្ធភាព និងត្រូវសម្រេចឱ្យបានតាមពេលកំណត់។ ត្រូវធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងចំពោះគំនិតធ្វើឱ្យកងទ័ពខ្លាំងក្លារបស់បក្សក្នុងយុគសម័យថ្មី ត្រូវរៀនឱ្យចេះនិងអនុវត្តជាក់ស្តែងដើម្បីប្រែក្លាយទៅជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ការជំរុញបុព្វហេតុធ្វើឱ្យកងទ័ពមានភាពខ្លាំងក្លា។ ត្រូវមានមនសិការឈានមុខ ចាត់ទុកការដោះស្រាយបញ្ហាជាទិសដៅ ហ៊ានធ្វើកំណែទម្រង់ ពុះពារការលំបាកយ៉ាងអង់អាច ដើម្បីដើរឈានទៅមុខជានិច្ច។ ត្រូវអនុវត្តភារកិច្ចយ៉ាងប្រាកដប្រជា ដើម្បីធានាឱ្យសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើតកងទ័ព៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស