ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Rishi Sunak នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស
2022-10-25 10:51:44cri
Share with:

      ថ្ងៃទី ២៤ ខែតុលា លោក Rishi Sunak បានក្លាយជាប្រមុខថ្មីនៃបក្សអភិរក្សដែលជាបក្សកាន់អំណាចរបស់អង់គ្លេស។ បន្ទាប់ពីទទួលបានព្រះរាជានុញ្ញាតពីព្រះមហាសក្សត្រអង់គ្លេស លោកនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស។

       លោក Rishi Sunak ឆ្នាំនេះអាយុ ៤២ ឆ្នាំ បញ្ចប់ការសិក្សាពីសកលវិទ្យាល័យOxford។ លោកត្រូវបានជ្រើសតាំងជាសមាជិកព្រឹទ្ធសភានៅឆ្នាំ ២០១៤  ហើយកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុចាប់ពីឆ្នាំ ២០២០ មក។ នៅដើមខែកក្កដាឆ្នាំ ២០២២ លោកបានលាលែងពីមុខតំណែងនេះ បន្ទាប់មកបានចូលរួមការបោះឆ្នោតជ្រើសរើសប្រមុខបក្សអភិរក្ស ប៉ុន្តែបានចាញ់សំឡេងបោះឆ្នោតលោកស្រី Liz Truss។ បើតាមការផ្សាយដំណឹងនៃ BBCលោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីមានដើមកំណើតអាស៊ីដំបូងក្នុងប្រវត្តិសាស្រ្តអង់គ្លេស ហើយក៏ជានាយករដ្ឋមន្ត្រីអង់គ្លេសវ័យក្មេងជាងគេក្នុងរយៈពេលជាង ១០០ ឆ្នាំមកផងដែរ៕


អ្នកបកប្រែ:王昭君
ប្លុកពិសេស