ថ្ងៃទី២៤ ខែតុលា លោកDaiBingភារធារីស្តីទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា ភាគីចិនសូមសាទរលីប៊ីបើកធ្វើកិច្ចប្រជុំសន្ទនាដើម្បីផ្សះផ្សារជាតិ គាំទ្រភាគីនានានៅលីប៊ីជំរុញទស្សនាទានជាយុទ្ធសាស្ត្រអំពីការផ្សះផ្សារជាតិដោយមុតមាំ ដើម្បីបង្កបរិយាកាសដ៏ល្អប្រសើរសម្រាប់ដំណើរការនយោបាយ។
នៅក្នុងកិច្ចប្រជុំបើកចំហស្តីពីបញ្ហាលីប៊ីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកDaiBingបានលើកឡើងថា មធ្យោបាយនយោបាយជាផ្លូវដ៏ត្រឹមត្រូវតែមួយគត់ក្នុងការដោះស្រាយបញ្ហាលីប៊ី។សភាជាតិលីប៊ីនិងក្រុមប្រឹក្សាជាតិកំពូលបានថ្លែងរួមថា នឹងរៀបចំកិច្ចសន្ទនាក្នុងពេលឆាប់ៗ ភាគីចិនសាទរចំពោះរឿងនេះ ហើយលើកទឹកចិត្តឱ្យភាគីនានានៅលីប៊ីរៀបចំការបោះឆ្នោតក្នុងពេលឆាប់ៗក្រោមការសម្របសមួលពីអង្គការសហប្រជាជាតិ ដើម្បីចេញផុតពីភាពជាប់គាំងខាងនយោបាយនាពេលបច្ចុប្បន្ន៕