លោក Xi Jinping បានមានប្រសាសន៍ថា ទំនើបកម្មបែបផែនចិន ជាទំនើបកម្ម
ដែលមានចំនួនប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។យើងខុសពីទំនើបកម្មរបស់
បរិមាណប្រជាជនរាប់សិបម៉ឺននាក់ឬក៏រាប់លាននាក់ទេ ទំនើបកម្មរបស់យើងគឺគ្របដណ្តប់បរិមាណប្រជាជនជាង១ពាន់៤រយលាននាក់។“ទំនើបកម្មរបស់យើងគឺ
ពិបាកបំផុត តែក៏អស្ចារ្យបំផុតដែរ”។
ក្នុងអំឡុងពេលសមាជបក្សលើកទី២០នៃបក្សកុម្មុយនីស្តចិន លោក Xi Jinping បានជួបពិភាក្សាជាមួយតំណាងបក្សមកពីតំបន់ស្វយ័តជនជាតិជាំងGuangxi ។ លោក Zhengដែលធ្វើការនៅក្នុងក្រុមហ៊ុន រថយន្តGuangxiគ្រុបបានជម្រាបលោកប្រធានរដ្ឋអំពីរឿងនៃការផ្លាស់ប្តូរខាងឧស្សាហកម្មផលិតកម្ម។លោកថា កាលពីមុនពួកគាត់បានរៀនពីអ្នកដ៏ទៃ ហើយយកគ្រឿងបន្លាស់របស់អ្នកដទៃមកសិក្សាស្រាវជ្រាវ តែឥឡូវនេះ “អ្នកឈានមុខគេខ្លះកាលពីមុនដែលយើងរៀនតាម គេបែរមក
រៀនពីយើងវិញ ហើយយកគ្រឿងបន្លាស់របស់យើងទៅសិក្សាស្រាវជ្រាវ” ។ បន្ទាប់ពីស្តាប់ការលើកឡើងរបស់លោកZheng លោក Xi Jinping ក៏បានរំលឹកពីការងារអតីតកាលរបស់លោកនៅខេត្ត Fujianដែរ។លោកមានប្រសាសន៍ថា កាលនោះ លោកបានដឹកនាំក្រុមការងារចេញទៅខាងក្រៅ ដើម្បីសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ឧស្សាហកម្មនៅបរទេស រាប់ទសវត្សរ៍បានកន្លងផុតទៅហើយ ផលិតផលរបស់ប្រទេសចិនត្រូវបាននាំចេញទៅក្រៅប្រទេស។ យុគសម័យបានប្រែប្រួលហើយ នេះជាការអភិវឌ្ឍ និងការផ្លាស់ប្តូររបស់ប្រទេសចិន។
លោកប្រធានរដ្ឋបានថ្លែងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅថា៖ កម្មករក៏ត្រូវបន្តពង្រឹងគុណភាព និងមនសិការរបស់ខ្លួនដែរ។ ពីមុនកម្មករធ្វើការនៅកំពង់ផែគឺពលករប្រើប្រាស់កម្លាំងលើកទំនិញលើស្មា ប៉ុន្តែឥឡូវនេះគឺជាការប្រើប្រព័ន្ធដ៏ឆ្លាតវៃគ្រប់គ្រងកុងតឺន័រ។ យើងត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍនវិជ្ជាជីវៈ។ យើងមិនគួរមើលងាយកម្មករឧស្សាហកម្មទេ យើងត្រូវឃើញការរួមចំណែកជាក់ស្តែង! យើងបានបោះជំហានម្តងមួយៗក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយអ្នកដែលពិតជាបានរួមចំណែកក្នុងការកសាងប្រទេសខ្លាំងក្លាទំនើបកម្មរបស់សង្គមនិយមចិន គឺសក្តិសមសម្រាប់ទទួលការគោរពពីយើង។លើសពីនេះទៅទៀត យើងគួរគិតគូរ និងស្រាវជ្រាវថា តើធ្វើយ៉ាងមេចដើម្បីបណ្តុះពួកគេ និងធ្វើឱ្យពួកគេដើរតួនាទីរបស់ពួកគេ នេះទើបជាកិច្ចការដ៏សំខាន់៕