ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហោស្រពវប្បធម៌និងសិល្បៈចិននៃនិស្សិតសាកលវិទ្យាល័យសាំងពេទឺប៊ឺគលើកទីមួយត្រូវបានប្រារព្ធឡើងដោយជោគជ័យ
2022-10-24 10:50:43cri
Share with:

ថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែតុលា មហោស្រពវប្បធម៌និងសិល្បៈចិននៃនិស្សិតសាកលវិទ្យាល័យសាំងពេទឺប៊ឺគលើកទីមួយត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅសាកលវិទ្យាល័យសាំងពេទឺប៊ឺគប្រទេសរុស្ស៊ី ។ 

ក្នុងអំឡុងពេលប្រារព្ធមហោស្រពវប្បធម៌និងសិល្បៈលើកនេះ ក៏បើកធ្វើការប្រកួតអានកំណាព្យចិននិងការប្រកួតសម្តែងល្ខោនហ៊ីចិន ។ អ្នករៀនភាសាចិនរាប់សិបនាក់មកពីទូទាំងប្រទេសរុស្ស៊ី រួមទាំងក្រុងម៉ូស្គូនិងក្រុងសាំងពេទឺប៊ឺគបានចូលរួមក្នុងការប្រកួតនេះ ។

ប្រធានវិទ្យាស្ថានខុងជឺភាគីករុស្ស៊ីនៃសាកលវិទ្យាល័យសាំងពេទឺប៊ឺគបានថ្លែងថា ការប្រកួតទាំងនេះបានបង្ហាញពីសមត្ថភាពរបស់និស្សិតនិងលទ្ធផលរបស់ពួកគេក្នុងការរៀនភាសាចិន នេះនឹងមានអំណោយផលដល់ការជំរុញការយល់ដឹងអំពីប្រវត្តិសាស្ត្រនិងវប្បធម៌ចិនរបស់ប្រជាជនរុស្ស៊ី ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជនរុស្ស៊ីនិងចិនផងដែរ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស