ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការអភិវឌ្ឍដោយគុណភាពខ្ពស់ជាភារកិច្ចចម្បងនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ
2022-10-24 15:46:36cri
Share with:

ថ្ងៃទី២៤ ខែតុលា លោកMuHongនាយករងទទួលខុសត្រូវកិច្ចការរប្រចាំថ្ងៃនៃការិយាល័យកំណែទម្រង់មជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអនុប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានលើកឡើងថា របាយការណ៍របស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានចាត់ទុកការអភិវឌ្ឍដោយគុណភាពខ្ពស់ជាភារកិច្ចចម្បងនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងបង្ហាញពីអត្ថន័យទូទៅនិងយូរអង្វែងនៃការអភិវឌ្ឍដោយគុណភាពខ្ពស់។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការបកស្រាយអំពីរបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ លោកMuHongbបានលើកឡើងថា របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានរៀបចំយុទ្ធសាស្ត្រស្តីពីតើធ្វើយ៉ាងម៉េចទើបអាចជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់ ដែលបូករួមមាន៦ចំណុច គឺពន្លឿនការកសាងនិម្មាបនកម្មនៃការអភិវឌ្ឍថ្មី អនុវត្តយ៉ាងមុតមាំនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយច្នៃប្រឌិតថ្មី កសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមដោយកម្រិតខ្ពស់ ជំរុញការអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ផ្តោតសំខាន់ទៅលើការជំរុញការស្តារនិងអភិវឌ្ឍដោយស៊ីសង្វាក់គ្នាក្នុងតំបន់ និងជំរុញការបើកទូលាយដោយកម្រិតខ្ពស់៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស