ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ប្រទេសចិនធ្វើដំណើរថ្មី ពិភពលោកចែករំលែកឱកាសថ្មី
2022-10-24 10:56:31cri
Share with:

   

#CCFR Comment#បទវិភាគ៖ប្រទេសចិនធ្វើដំណើរថ្មី   ពិភពលោកចែករំលែកឱកាសថ្មី

       "ឥឡូវនេះ   យើងកំពុងតស៊ូព្យាយាមចាប់ផ្តើមធ្វើដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបកម្មគ្រប់ជ្រុងជ្រោយ   ឆ្ពោះទៅរកគោលដៅតស៊ូមួយរយឆ្នាំទី២  ដើម្បីជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន     នៅថ្ងៃត្រង់ថ្ងៃទី២៣ខែតុលា     សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្ដិទី២០  បានជួបជាមួយអ្នកសារព័ត៌មានចិននិងបរទេស   ថ្លែងក្នុងសុន្ទរកថា   លោកXi  Jin ping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអធិប្បាយពីបេសកកម្មស្នូលរបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មីនិងដំណើរថ្មី    ដោយបានគូសបព្ជាក់ថា  ត្រូវប្រែបំណងប្រាថ្នារបស់ប្រជាជនដែលចង់ស្វែងរកជីវភាពរស់នៅដ៏ល្អប្រសើរក្លាយទៅជាការពិត   ហើយបង្កើតឱកាសកាន់តែច្រើនដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ប្រទេសចិនទៀតផង ។

     សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលទើបបានបិទបញ្ចប់   បានចង្អុលបង្ហាញពីទិសដៅឆ្ពោះទៅមុខ  និងបានកំណត់សេចក្តីណែនាំប្រតិបត្តិសម្រាប់ប្រទេសចិនសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទី២ក្នុងយុគសម័យថ្មី  និងដំណើរថ្មី   ហើយក៏បានផ្តល់ឱកាសសំខាន់ដល់សហគមន៍អន្តរជាតិឱ្យយល់ដឹងពីអភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិនថែមមួយកម្រិតទៀតផងដែរ ។

     ក្នុងចំណោមនោះ«ការធ្វើទំនើបកម្មតាមបែបផែនចិន»ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកសង្កេតការណ៍អន្តរជាតិ    សមាជលើកនេះបានបញ្ជាក់យ៉ាងច្បាស់លាស់ពីលក្ខណៈពិសេសប្រទេសចិន  និងតម្រូវការជាឬសគល់នៃការធ្វើទំនើបកម្មតាមបែបផែនចិន    ហើយបានរៀបចំផែនការយុទ្ធសាស្ត្រដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ   និងជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយ    មាគ៌ាថ្មីសម្រាប់ធ្វើទំនើបកម្មនេះដែលប្រទេសចិនបានអនុវត្តដោយជោគជ័យ  បានដោះស្រាយបញ្ហាលំបាកជាច្រើនក្នុងការអភិវឌ្ឍន៍សង្គមមនុស្សជាតិ  ហើយបានផ្តល់ជម្រើសថ្មីដល់មនុស្សជាតិក្នុងការសម្រេចបាននូវទំនើបកម្មទៀតផង។

      សំដៅទៅរកអនាគត   ដូចដែលលោកអគ្គលេខាធិការ Xi Jinping បានគូសបញ្ជាក់ថាជានិច្ចកាល  ប្រទេសចិនតែងតែផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិ    បន្តជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិតទៅទៀត    ហើយបានថ្លែងថា  ទ្វារបើកចំហរបស់ប្រទេសចិននឹងកាន់តែទូលំទូលាយ   ហើយនឹងបង្កើតឱកាសកាន់តែច្រើនដល់ពិភពលោកតាមរយៈការអភិវឌ្ឍន៍របស់ខ្លួន។

     ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតពីពិភពលោកបានទេ   ហើយការអភិវឌ្ឍរបស់ពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ  ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលចាត់ទុកការវិលជុំក្នុងស្រុកជាតួអង្គសំខាន់និងការវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក  ការបង្កើតរបបសេដ្ឋកិច្ចទីផ្សារសង្គមនិយមប្រកបដោយកម្រិតខ្ពស់   និងជំរុញការបើកទូលាយកម្រិតខ្ពស់ ។ល។  ប្រការទាំងនេះនិងផ្តល់លំហកាន់តែទូលំទូលាយដល់អភិវឌ្ឍនៃសហគ្រាសគ្រប់ប្រភេទ

     ឆ្លងកាត់ដំណើរតស៊ូអស់រយៈពេលមួយរយឆ្នាំ   បក្សកុម្មុយនីស្តចិនបានដើរលើផ្លូវសាកល្បងថ្មីមួយទៀត   ក្នុងដំណើរថ្មីដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ   បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិន មានជំនឿចិត្តនិងមានសមត្ថភាពពេញលេញ ក្នុងការបង្កើតភាពអស្ចារ្យកាន់តែធំថ្មី    ដែលគួរឱ្យពិភពលោកចាប់អារម្មណ៍   ពោលគឺអភិវឌ្ឍខ្លួនឯងឱ្យមានភាពកាន់តែល្អប្រសើរឡើង   និងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ពិភពលោក !


អ្នកបកប្រែ:冯辉
ប្លុកពិសេស