តាមព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានReutersបានដឹងថាថ្ងៃទី២៣ខែតុលាឆ្នាំ២០២២
លោកSunakអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសបានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមជាលើកដំបូងអំពីការចូលរួមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថាលោកបានត្រៀមរួច
ស្រេចហើយដើម្បីកាន់មុខតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសជំនួសលោកស្រTruss។
”ប្រទេសអង់គ្លេសជាប្រទេសដ៏មហិមាមួយប៉ុន្តែកំពុងប្រឈមនឹងបត្តិទសេដ្ឋកិច្ចយ៉ាង
ធ្ងន់ធ្ងរ។”លោកSunakបានសរសេរថា”នេះគឺមូលហេតុដែលខ្ញុំត្រូវក្លាយទៅជាប្រធានបក្ស
អភិរក្សនិងជានាយករដ្ឋមន្ត្រីអង់គ្លេសអាណត្តិក្រោយ។”
តាមដំណឹងថ្មីបំផុតឲ្យដឹងថាលោកBoris Johnsonអតីតនាយករដ្ឋមន្ត្រីអង់គ្លេសដែលត្រូវ
ចាត់ទុកជាគូប្រជែងធំបំផុតរបស់លោកSunakបានប្រកាសដកខ្លួនពីការបោះឆ្នោតនាយក
រដ្ឋមន្ត្រីនាថ្ងៃទី២៣ខែតុលា៕