ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពេលរួមជាមួយសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ជួបជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ លោកXi Jinpingគូសបញ្ជាក់ថា ប្រកាន់ខ្ជាប់ជានិច្ចនូវអ្វីៗគឺដើម្បីប្រជាជន អ្វីៗគឺពឹងផ្អែកលើប្រជាជន ជំរុញការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន
2022-10-24 15:45:56cri
Share with:

នៅវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែតុលា លោកXiJinpingដែលត្រូវជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១នៃគណៈកម្មាធិការមជ្ឈិមលើកទី២០នៃបក្សកុម្មុយនីស្តចិនបានរួមជាមួយសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបជាមួយជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។

    លោកXiJinpingបានលើកឡើងថា តាមរយៈការខិតខំប្រឹងប្រែងរបស់ប្រជាជនគ្រប់ជនជាតិនៃបក្សនិងប្រទេសទាំងមូល យើងបានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយតាមពេលកំណត់ ដែលសម្រេចគោលដៅតស៊ូមួយរយឆ្នាំទី១។បច្ចុប្បន្ន យើងកំពុងដើរឆ្ពោះទៅដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ឈានទៅសម្រេចគោលដៅតស៊ូមួយរយឆ្នាំទី២ ដែលជំរុញការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។

    លោកបន្តទៀតថា នៅក្នុងដំណើរថ្មី ជានិច្ចកាលយើងតែងតែប្រកាន់ខ្ជាប់អ្វីៗគឺដើម្បីប្រជាជន អ្វីៗគឺពឹងផ្អែកលើប្រជាជន។យើងត្រូវរួមសុខរួមទុក្ខជាមួយប្រជាជន តភ្ជាប់ដួងចិត្តជាមួយប្រជាជន គិតពិចារណាពីអ្វីដែលប្រជាជនបានគិត ធ្វើអ្វីដែលប្រជាជនបានរំពឹងទុក ធ្វើឱ្យសម្រេចការពិតជាបន្តបន្ទាប់នូវការស្វែងរករបស់ប្រជាជនចំពោះជីវភាពល្អបរវ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស