ថ្ងៃទី២៤ខែតុលាឆ្នាំ២០២២លោកJiang Jinquanប្រធានខុទ្ធកាល័យស្រាវជ្រាវគោល
នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងថាការសម្រេចបាននូវ
វិបុលភាពរួមរបស់ប្រជាជនទាំងមូលជាដំណើរប្រវត្តិសាស្ត្ររយៈពេលយូរមិនអាចប្រញាប់
ប្រញាល់ពេកហើយក៏មិនអាចអង្គុយរង់ចាំដែរ។
លោកJiang Jinquanបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីគណៈកម្មាធិការមជ្ឈិមបក្ស
កុម្មុយនីស្តបកស្រាយរបាយការណ៍នៃសមាជបក្សលើកទី២០ថាការដែលថាមិនអាច
ប្រញាប់ប្រញាល់ពេកគឺត្រូវឈរលើសភាពការណ៍ជាក់ស្តែងរបស់ប្រទេសចិនពោលគឺឈរ
លើភាពជាក់ស្តែងដែលប្រទេសចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍គោរពតាមច្បាប់អភិវឌ្ឍន៍
សេដ្ឋកិច្ចនិងសង្គមកិច្ចរំដោះនិងអភិវឌ្ឍថែមមួយកម្រិតទៀតនូវសមត្ថភាពផលិតកម្មសង្គម
បង្កើតនិងសន្សំទ្រព្យសម្បត្តិសង្គមជាបន្តបន្ទាប់លើកកម្ពស់នូវកម្រិតជីវភាពរស់នៅរបស់
ប្រជាជនដោយនឹងនរ។ការដែលថាមិនអាចអង្គុយរង់ចាំបានគឺមានន័យថាត្រូវចាត់វិធានការ
មានប្រសិទ្ធភាពសកម្មបង្កើតលក្ខខណ្ឌកែលម្អប្រព័ន្ធបង្រួមគន្លាតនៃការបែងចែក
ចំណូលជាបន្តបន្ទាប់មិនមែនថាត្រូវរង់ចាំដល់មានការអភិវឌ្ឍរីកចម្រើនរួចហើយទើបដោះ
ស្រាយបញ្ហាគម្លាតរវាងអ្នកមាននិងអ្នកក្រីក្រនោះទេត្រូវដោះស្រាយបញ្ហាគម្លាតនេះជាបន្ត
បន្ទាប់នៅក្នងដំណើរអភិវឌ្ឍន៍ដែលធ្វើឲ្យប្រជាជនទទួលបានអារម្មណ៍យ៉ាងជាក់ស្តែងថា
វិបុលភាពរួមគឺកំពុងរីកចម្រើនទៅមុខដោយឥតឈប់ឈរសម្រេចបានដោយឥតឈប់ឈរ
និងទទួលសមិទ្ធផលឥតឈប់ឈរ៕