ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណតិ្តទី២០
2022-10-23 13:09:30cri
Share with:

      ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កិច្ចប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណតិ្តទី២០ បានបើកធ្វើនៅក្រុងប៉េកាំង ។

      អង្គសមាជដែលបានចូលរួមកិច្ចប្រជុំពេញអង្គលើកនេះ រួមមានសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចំនួន២០៣រូប សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចំនួន១៦៨រូប សមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនក៏មានវត្តមានក្នុងកិច្ចប្រជុំលើកនេះផងដែរ ។

      លោក Xi Jinping បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះបន្ទាប់ពីត្រូវជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។

      កិច្ចប្រជុំពេញអង្គបានធ្វើការបោះឆ្នោតសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកនៃគណៈកម្មាការអចិន្ត្រៃយ៍របស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ អនុលោមតាមការលើកឈ្មោះរបស់គណៈកម្មាការអចិន្ត្រៃយ៍របស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអនុម័តលើសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសម្រេចសមាជិកនៃគណៈកម្មាធិការយោធាមជ្ឈិមចិន បានអនុម័តលើបេក្ខជនឈរឈ្មោះរបស់លេខា លេខារង និងសមាជិកគណៈកម្មាការអចិន្ត្រៃយ៍ ដែលបង្កើតឡើងដោយការបោះឆ្នោតនៃកិច្ចប្រជុំពេញអង្គលើកទីមួយរបស់ គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណតិ្តទី២០  ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស