ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេសផ្តោតការយកចិត្តទុកដាក់លើការបិទបញ្ចប់នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០៖ គ្រោងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិននាពេលអនាគត
2022-10-23 13:07:50cri
Share with:

          ថ្ងៃទី២២ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបិទបញ្ចប់ដោយគាប់ប្រសើរ។មតិអន្តរជាតិបានយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះព្រឹត្តិការណ៍នេះ ហើយថ្លែងថា សមាជបក្សកុម្មុយនីស្តចិនបានគ្រោងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិននាពេលអនាគត បានចង្អុលបង្ហាញនូវផ្លូវអភិវឌ្ឍន៍តទៅថ្ងៃក្រោយ  បានចាក់គ្រឹះសម្រាប់ការកសាងទំនើបកម្ម  ហើយបានធ្វើការអត្ថាធិប្បាយថា  ប្រទេសចិនមុខជានិងសម្រេចបាននូវគោលដៅតស៊ូជាមិនខាន ។

    ទីភ្នាក់ងារសារព័ត៌មានAPរបស់អាមេរិកបានថ្លែងថា  សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានកំណត់របៀបវារៈ៥ឆ្នាំរបស់ប្រទេសចិននាពេលអនាគត ។ របាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការប្រកាន់ខ្ជាប់នូវផ្លូវបច្ចុប្បន្ន      នៅពេលប្រឈមមុខនឹងការសារល្បងទាំងក្នុងនិងក្រៅប្រទេស។

     ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានកត់សម្គាល់ថា  របាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានគូសបញ្ជាក់នូវភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិន  ពោលគឺសាមគ្គីនិងដឹកនាំប្រជាជនចិន  កសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោង សម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទី២ ដ៏ដូចជាជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយតាមការធ្វើទំនើបកម្មតាមបែបផែនចិន ។

      កាសែតអ្នកសង្កេតការណ៍ប៉ាគីស្ថាន បានដកស្រង់ពាក្យសំដីរបស់ប្រធានសហព័ន្ធឧស្សហកម្មនិងសហគ្រាសអាស៊ីរបស់រុស្ស៊ីថា  សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានចង្អុលបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងគោលនយោបាយការទូតរបស់ប្រទេសចិននាពេលអនាគត។

អ្នកបកប្រែ:冯辉
ប្លុកពិសេស