សេចក្តីប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០
2022-10-23 13:40:29cri
Share with:
គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបានបោះឆ្នោតនិងបង្កើតឡើងដោយសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទីមួយនៅក្រុងប៉េកាំងនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ ។ លោក Li Xi បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ ។
កិច្ចប្រជុំពេញអង្គបានធ្វើការបោះឆ្នោតបេក្ខជនឈរឈ្មោះរបស់លេខា លេខារងនិងសមាជិកគណៈកម្មាការអចិន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនព្រមនឹងដាក់ជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនឱ្យអនុម័ត ៕