ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងអនុវត្តវិស្វកម្មស្ទង់រុករកភាពព្រះចន្ទផ្ទុកមនុស្ស
2022-10-23 13:09:55cri
Share with:

       ថ្ងៃទី២២ខែតុលា   សកម្មភាពផ្តល់បទសម្ភាសន៍លើកទី២ជាមួយតំណាងបក្សដែលចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើនៅវិមានសភាប្រជាជន ។លោកWu Yansheng តំណាងបក្សនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០  លេខាធិការគណៈកម្មការបក្សនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបច្ចេកវិទ្យាអវកាសប្រទេសចិន បានថ្លែងថា    ក្រោយពីចូលយុគសម័យថ្មី  អវកាសប្រទេសចិនបានទទួលសមិទ្ធផលដ៏មានលក្ខណៈជាប្រវត្តិសាស្ត្រ ។

        លោកWu Yanshengបានធ្វើបទបង្ហាញថា  ឆ្នាំនេះ យើងនិងកសាងរួចនូវស្ថានីយអវកាសរបស់ប្រទេសចិន។  នៅចុងឆ្នាំ២០២២ យើងនឹងបាញ់បង្ហោះយានអវកាសដឹកទំនិញTianzhou-៥ និងយានអវកាសផ្ទុកមនុស្សShenZhou-១៥  ដើម្បីសម្រេចបាននូវការដែលមានអវកាសយានិកចំនួន៦នាក់ធ្វើការនៅស្ថានីយអវកាសក្នុងពេលដំណាលគ្នា។

       លោកWu Yanshengបានថ្លែងថា  យើងនឹងអនុវត្តវិស្វកម្មស្ទង់រុករកភពព្រះចន្ទផ្ទុកមនុស្ស    កសាងមូលដ្ឋានសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៅភពព្រះចន្ទ    ប្រមូលយកសំណាកនៅភពព្រះអង្គារនិងត្រឡប់មកវិញ និងធ្វើការស្ទង់ពិនិត្យចំពោះអាចម៍ផ្កាយជាដើម ។ ឆ្លងតាមរយៈការអនុវត្តវិស្វកម្មដ៏សំខាន់ទាំងនេះ  ធ្វើឱ្យការស្ទង់រុករកអវកាសរបស់ជនជាតិចិន បានរីកចម្រើនកាន់តែរឹងមាំ និងកាន់តែឆ្ងាយ ។

អ្នកបកប្រែ:魏伟
ប្លុកពិសេស